សែនអាណិតខ្លោចចិត្ត ! អាយុ ៩០ ជាងហើយនៅដើរលក់ ខ្វិត និងអំបោះទៀត បើមិនលក់ច្បាស់ជាដាច់ពោះស្លា ប់ហើយ...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ពិតជាមានអារម្មណ៍ថាអាណិតអាសូរខ្លាំងណាស់ពេលដែលឃើញរូបភាពនិងវិដេអូមួយឃ្លីបដែលត្រូវបានគេបង្ហោះចែករំលែកនៅតាមបណ្តាញសង្គមហ្វេសប៊ុកពីលោកតាម្នាក់ដែលមានវ័យចាស់ជរាទៅហើយតែនៅតែប្រឹងតស៊ូរលក់ដូររកលុយចិញ្ចឹមក្រពះ ដោយមិនខ្លាចហត់នឿយខណៈពេលដែលមានមនុស្សចាស់ជាច្រើនកំពុងតែត្រូវបានកូនៗមើលថែយកចិត្តទុកដាក់យ៉ាងល្អ តែចំណែកលោកតាវិញគ្មានកូនចៅនៅមើលថែដូចគេពិតជាកំសត់ខ្លាំងណាស់។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sola Khang បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ស៊ែរម្នាក់មួយបានទេ សំរាប់អំពើល្អបែបនេះទឹកចិត្តប្រពៃណាស់បងប្រុសឃិត ឈឿន ជិះតាមផ្លូវប្រទះឃើញ លោកតាអាយុ90ឆ្នាំកំពុងលក់ ផ្លែខ្វិត នឹងអំបោស គួអោយអាណិតជាទីបំផុត ហើយបងប្រុសក៏បានជួយទីញលោកតាទាំងអស់៕សូមទស្សនាវិដេអូខាងក្រោម៖