កុំបាក់ទឹកចិត្តអី ! ទោះយើងចាញ់គេលើទីលានប្រគួតមែន តែទឹកចិត្តអ្នកគាំទ្រយើងមិនបានចាញ់គេឡើយ នៅតែគាំទ្រគោព្រៃកម្ពុជាមួយជីវិត...(មានវិដេអូ)
ស៊ីហៀង
-

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ក្នុងការប្រកួត​បាល់ទាត់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាបន្ត​​ U22 ប្រទេស​កម្ពុជាត្រូវជួបជាមួយប្រទេសវៀតណាម​ នៅ​ថ្ងៃនេះ​ ត្រូវ​នឹងថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៩:០០​ នា​ទីយប់​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ ចំពោះ​លទ្ធផល​នោះ​ ក្រុម​ជម្រើស​ជាតិ​វៀតណាម​ បានយកឈ្នះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​លទ្ធផល​ ៤ទល់នឹង០។

តែយ៉ាងណាក៏មិនភ្លេចដែរសូមថ្លែងអំណរគុណដល់អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ទាំងអស់ ទាំងនៅកីឡដ្ឋានRizal និងតាមទីតាំងផ្សេងៗទូរទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានតាមដានគាំទ្រក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ទោះក្រុមយើងមិនអាចនាំជូនលទ្ធផលល្អសម្រាប់បងប្អូនប្រជាជនកម្ពុជាមែន ប៉ុន្តែក្រុមយើងបានប្រឹងប្រែងអស់លទ្ធភាពហើយយើងនៅសល់១ប្រកួតទៀតដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ សូមបងប្អូនបន្តគាំទ្រក្រុមជម្រើជាតិកម្ពុជាយើង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន"ទាំងអស់គ្នាដេីម្បីកម្ពុជា"៕