ខ្លាំងមែនកូនខ្មែរយើង​ ! ហុង ភារិន ទៅប្រគួតតែម្នាក់ឯងមែន តែលទ្ធផលក្នុងការប្រកួតវិញគឺទទួលបានជាទីគាប់ចិត្តណាស់...
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបច្បាស់ហើយថានៅកាលពីថ្ងៃចន្ទ ៦កេីត​ ខែមិគសិរ​ ឆ្នាំកុរ​ ព.ស​ ២៥៦៣​ ត្រូវនិងថ្ងៃ​ទី២ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រោមការដឹកនាំពីសំណាក់លោក សាំង​ វិច្ឆមុនី​ អគ្គកុងស៊ុលកម្ពុជាប្រចាំ​ក្រុង​ឆុង​ឈីង​ប្រទេសចិន និង​និស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន​បានទទួល​ស្វាគមន៍​និង​​ចូលរួម​លើក​ទឹកចិត្ត​ប្អូនប្រុស ​ហុង​ភារិន​(និសិត្ស​ខ្មែរ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​ល្បង​ប្រាជ្ញា​super 100នៅ​ប្រទេស​ថៃ​)​ដែល​ប្អូន​ ​ហុង​ ភារិន​ ​នឹង​មក​ធ្វើការ​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។

យ៉ាងណាមិញនៅកាលពីយប់មិញប្អូនប្រុស ហុង ភារិន បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖លទ្ធផលការប្រកួតការចងចាំពិភពលោកជាផ្លូវការសំរាប់ពិន្ទុគិតជាមធ្យមប្រចាំប្រទេសនីមួយៗ​ ??? គេក៏មានអ្នកខ្លាំងៗរបស់គេដែរ​ តែគេគិតពិន្ទុជារួមប្រចាំ​ប្រទេស​ ដោយសារយេីងតែម្នាក់ឯង​ តែទុកថាយេីងគួរសមដែរហេីយ??? ខ្ញុំសូមលេីកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ​ និងយុវជ​នខ្មែរដែលមានបំណងចង់ហាត់ខួរក្បាល​ គួរតែរៀនហាត់ចាប់ពីពេលនេះទៅដេីម្បីទៅចូលរួមជាមួយខ្ញុំឆ្នាំក្រោយៗទៀត​ កុំអោយចាញ់ប្រទេសគេ។ ???#ឆ្នាំនេះវៀតណាមចូលរួមប្រកួតចំនួន១៥នាក់៕