អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី ជួយឧបត្ថម្ភ ៣លាន ដុល្លារ សម្រាប់គម្រោងសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស​ នៃមន្ទីពេទ្យកាល់ម៉ែត​...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើន​ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី ដែលបានជួយឧបត្ថម្ភ ៣លាន ដុល្លារ សម្រាប់គម្រោងសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមគណនីហ្វេសប៊ុករបស់លោកហេង ឡុងបានបង្ហោះសារថា "ក្នុងនាមប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមគោរពថ្លែងអំណរគុណអ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី ដែលបានជួយឧបត្ថម្ភ ៣លាន ដុល្លារ សម្រាប់គម្រោងសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមវត្ថុសក្ក័សិទ្ធតាមជួយថែរក្សា អ្នកឧកញ៉ា និងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ ឱ្យជួបតែសេចក្តីសុខ និងកាន់តែរីកចម្រើនដើម្បីបន្តជួយសង្គមជាតិយើងទៀត????"។

ដោយឡែកនៅក្នុងគណនីរបស់អ្នកឧកញ៉ា ហុង ពីវ ក៏បានបង្ហោះសារថា "សូមអរគុណអតិថិជនទាំងអស់ ដែលបានគាំទ្រ បុរីពិភពថ្មី នេះគឺជាការរួមចំណែកដ៏ធំដើម្បីជួយឧបត្ថម្ភ​​ នូវទឹកប្រាក់ចំនួន​ ? 3 លាន​ ដុល្លារ​ ? សម្រាប់គម្រោងសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស​ នៃមន្ទីពេទ្យកាល់ម៉ែត​ ??"។

ប្រភព៖ Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ