អ្នកគាំទ្រកម្ពុជាយើង មានអ្វីលើកទឹកចិត្តពួកគាត់ទេ មើលទឹកមុខក៏ដឹងដែរថាពួកគាត់កំពុងតែខូចចិត្តខ្លាំងណាស់
ស៊ីហៀង
-

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានជួបប្រកួតជាមួយ ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games )។ បន្ទាប់ពីប្រយុទ្ធដ៏ស្វិតស្វាញចប់តង់ទី ១ វៀតណាមនាំមុខកម្ពុជា ៣ -០ ។

លុះចូលមកដល់តង់ទី ២ វៀតណាម នៅតែនាំមុខកម្ពុជាដដែល រហូតដល់បញ្ចប់ការប្រកួតគួរឱ្យសោកស្តាយ លទ្ធផលជាផ្លូវការ កម្ពុជា បានចាញ់គ្រាប់បាល់វៀតណាមទៅហើយគឺ កម្ពុជា ០-៤វៀតណាម ។

តែទោះជាយ៉ាងណាសូមថ្លែងអំណរគុណដល់អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ទាំងអស់ ទាំងនៅកីឡដ្ឋានRizal និងតាមទីតាំងផ្សេងៗទូរទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានតាមដានគាំទ្រក្រុមជម្រើសជាតិកម្ពុជាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ទោះក្រុមយើងមិនអាចនាំជូនលទ្ធផលល្អសម្រាប់បងប្អូនប្រជាជនកម្ពុជាមែន ប៉ុន្តែក្រុមយើងបានប្រឹងប្រែងអស់លទ្ធភាពហើយយើងនៅសល់១ប្រកួតទៀតដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ សូមបងប្អូនបន្តគាំទ្រក្រុមជម្រើជាតិកម្ពុជាយើង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន"ទាំងអស់គ្នាដេីម្បីកម្ពុជា" ៕