រំភើបជំនួសអ្នកគ្រូ ! នៅថ្ងៃស្អែកនេះថៅកែហាងពេជ្រម្នាក់នេះ និងទិញម៉ូតូឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿងយកទៅជូនអ្នកគ្រូដល់កន្លែង...
-

បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩​ កន្លងទៅនេះមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា Thoeun Pnn បានបង្ហោះវីដេអូពីអ្នកគ្រូម្នាក់ដែលតស៊ូរដើរកាត់ដីខ្សាច់ទាំងកណ្តាលថ្ងៃដើម្បីមកបង្រៀនក្មេងៗដោយសារតែគ្រូមិនចង់ឃើញក្មេងៗមិនចេះអក្សរទើបអ្នកគ្រូលះបង់បែបនេះ៕

នេះបើយោងទៅតាមគណនីហ្វេសប៊ុកខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ៖ អ្នកគ្រូម៉ៅ ដើរកាត់វាលខ្សាច់ដ៏សែនក្តៅ ប្រហែល៥គីឡូម៉ែត្រ មកបង្រៀនសិស្សជារៀងរាល់ថ្ងៃ ព្រោះតែមិនចង់ឃើញ សិស្សមិនចេះអក្សរ ទោះលំបាកយ៉ាងណា ក៏គាត់មិនបោះបង់ឡើយ។

បន្ទាប់ពីបានឃើញដូច្នេះស្រាប់តែគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dana Try គាត់បានប្រកាស់ស្វែងរកអ្នកគ្រូនៅកាលពីថ្ងៃទី៦ ខែ ធ្នូ ថា ៖ គ្រូបង្រៀនជាអ្នកមានគុណទី២ ជាអ្នកផ្ទេរចំណេះវិជ្ជា ដើម្បីអនាគតប្អូនៗ។ ខ្ញុំពិតជាសរសើរទឹកចិត្តអ្នកគ្រូ​ ម៉ៅ ខ្លាំងណាស់ ហើយក៏អាណិតខ្លាំងដែរ ព្រោះត្រូវដើរមកបង្រៀនក្មេងៗរាល់ថ្ងៃបែបនេះ​??? ខ្ញុំមិនដឹងថាលើវាលខ្សាច់ មានផ្លូវអាចជិះម៉ូតូបាន ឬអត់ទេ ខ្ញុំចង់លើកទឹកចិត្តអ្នកគ្រូ ដោយជួយជាម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿង ហើយដឹកឱ្យគាត់ដល់កន្លែងតែម្ដង​ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់គាត់។

មានបងប្អូនណាស្គាល់គាត់ ឬនៅជិតគាត់ទេ ខ្ញុំចង់ដឹងច្បាស់ថាគាត់នៅទីណា អាចយកម៉ូតូទៅជូនគាត់ដល់កន្លែងបានឬអត់។ បើមានអ្នកស្គាល់ ជួយប្រាប់ផង​ ធ្វើអំពើល្អទាំងគ្នា ???។ ហើយនៅមុននេះបន្តិចគណនីហ្វេសប៊ុក Dana Try ខាងលើដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ៖ ខ្ញុំទាក់ទងអ្នកគ្រូម៉ៅបានហើយ​ ហើយក៏បានបញ្ជូនក្រុមការងារខ្ញុំចុះទៅផ្ទះអ្នកគ្រូ​ ផ្ទាល់ដែរថ្ងៃ​ ស្អែកនិងដឹកម៉ូតូប្រគល់ជួនអ្នកគ្រូ ៕