កំពូលអ្នកសុំទាន...បងប្រុសម្នាក់មានទាំងចំណេះដឹង និង ជា Chief of business department ធ្លាក់ខ្លួនក្លាយជាអ្នកសុំទានគេ តាមទីសាធារណៈ ដោយសារតែសម្ពាធគ្រួសារ និងមានជំងឺផ្លូវចិត្ត...មានវិដេអូ
ស៊ីហៀង
-

ហ្វេសប៊ុក៖ ជំងឺ depression គឺជាជំងឺមួយដែលកាចសាហាវបំផុត ព្រោះតែជំងឺមួយនេះ វាកើតឡើងនៅក្នុងខ្លួនមនុស្សដោយមិនដឹកខ្លួន ទាំងដែលវាបានកើតឡើងបន្តិចម្តងៗ រហូតក្លាយខ្លួនទៅជាមនុស្សម្នាក់ គិតតែពីរឿងមិនល្អ ធ្វើបាបខ្លួនឯង មានពេលខ្លះ ធ្វើឲ្យមនុស្សយើងគិតខ្លី បានគ្រប់ពេលវេលា។ 

ដោយឡែកបើនិយាយពីបងប្រុសម្នាក់ ដែលគាត់បានដឹងខ្លួនឯងថា​មានជំងឺ depression នេះ គាត់បានក្លាយខ្លួនទៅជាអ្នកសុំទាន នេះក៏ដោយសារតែក្រុមគ្រួសារ សាច់ញាតិ របស់គាត់ ដែលជាបញ្ហាមួយយ៉ាងធំផងដែរ។ ការគាំទ្រពីសំណាក់ក្រុមគ្រួសារ ពិតជាធំធេងខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ មិនថាខ្លួនធំប៉ុណ្ណា មានចំណេះដឹងខ្លាំងយ៉ាងណា ក៏គង់មានជំងឺនេះ ព្រោះតែជំងឺនេះ វាបានមកនៅក្នុងខ្លួនរបស់មនុស្សយើងដោយមិនដឹងខ្លួនឡើយ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រភពចំលង ចែកចាយ បានបង្ហោះវិដេអូ អំពីបងប្រុសម្នាក់ ដែលគាត់បានអះអាងថាខ្លួនគាត់មានជំងឺ depression ។ នៅក្នុងវិដេអូឃ្លីបនោះ​បងប្រុស ដែលគាត់បានអះអាងថា គាត់មានជំងឺមួយនេះ គាត់បានប្រាប់ថា "មូលហេតុដែលបណ្តាលឲ្យគាត់មានជំងឺ depression រហូតក្លាយខ្លួនជាសុំទានគេបែរនេះ គឺបណ្តាលមកពីគាត់បានរងសម្ពាធពីគ្រួសារ រហូតក្លាយខ្លួនជាអ្នកសុំទាន តាមទីសាធារណៈ ។ តាំងពីគាត់ដើរសុំទានគេនេះ គឺអស់រយៈពេលជាង៤ឆ្នាំមកហើយ ហើយគាត់ទៅដល់ទីណាគឺគេងនៅទីនោះ។ អ្នកសុំទានពូកែវោហាសព្ទ និងមានចំណេះដឹងស្ទើរតែមិនគួរឲ្យជឿម្នាក់នេះ គាត់អាចនិយាយភាសាអង់គ្លេសបានថែមទៀតផង។ កាលពីមុនគាត់ធ្លាប់ជា Chief of business department និងមានអាជីវកម្មផ្ទាល់ខ្លួនតែដោយសារតែជំងឺមួយនេះ ទើបធ្វើឲ្យបុរសម្នាក់ក្លាយខ្លួនទៅជាអ្នកសុំទានគេបែបនេះ។  ម្ចាស់គណនីហ្វេសប៊ុក  ប្រភពចំលង ចែកចាយ បានបង្ហោះសារថា​"កំពូលអ្នកសំទាន មើលអោយចប់ទើបដឹងថាអ្នកខ្លាំងផ្នែកសុំទាន ជួយស៑ែផង??... តាមមើលគាត់ជាអ្នកដឹងម្នាក់ តែអាចមានបញ្ហាអ្វីមួយធ្វើឱ្យគាត់ដូចឆ្នេះ"។

ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​  Khmer Top ក៏បានប្រាប់ថា "គាត់ជាសិស្សពូកែដែលជាប់អាហាររូបករណ៌រៀននៅប្រទេសចិនជាមួយខ្ញុំក្នុងឆ្នំា ២០១០ និង២០១៥ ឈ្មោះគារ់គឺ កែវ សុដារ៉ា"។

មានវិដេអូ៖


ប្រភព៖ ប្រភពចំលង ចែកចាយ