ដេននី ក្វាន់៖ មនុស្សដែលស្រលាញ់ស្មោះចំពោះយើង បង្រៀនយើងឲ្យស្គាល់ច្បាស់ ពីតម្លៃនៃសេចក្ដីស្រលាញ់ពិត...
ស៊ីហៀង
-

តារាស៊ិចស៊ី ដេននី ក្វាន់ ដែលជាតារាសម្តែងមួយរូប​ ដ៏មានប្រជាប្រិយភាព​ តែដោយសារតែរវល់ជាមួយអាជីវកម្ម ទើបធ្វើឲ្យតារាស្រីម្នាក់នេះ កាន់តែឃ្លាតឆ្ងាយជាមួយនិងសិល្បៈ។ ជាញឹកញាប់តែងតែឃើញតារាស្រីរូបនេះ បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក និងទទួលបានការគាំទ្រជាខ្លាំង ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ដេននី ក្វាន់ បានបង្ហោះសារថា​ "ពេលខ្លះ មនុស្សដែលធ្វើឲ្យយើងឈឺចាប់ខ្លាំងបំផុត គឺជាមនុស្សម្នាក់ដែលបានបង្រៀនយើងឲ្យរឹងមាំបំផុត។ ឆាកជីវិតមនុស្សយើង តែងប្ដូរផ្លាស់ដោយសាររឿងតូចតាចជាច្រើនប្រមូលផ្ដុំគ្នា។ មនុស្សដែលចូលក្នុងជីវិតយើង សុទ្ធតែចាកចេញទៅវិញ ដោយបន្សល់ទុកមេរៀនជាច្រើនសម្រាប់ជីវិតយើង។

?មនុស្សដែលកុហកយើង បង្រៀនយើងឲ្យដឹងថា មនុស្សបែបណាគួរទុកចិត្ត មនុស្សបែបណាគួរកុំសេពគប់។

?មនុស្សដែលមើលងាយយើង បង្រៀនយើងឲ្យក្រោកឈរ ហើយជំនះដើម្បីជោគជ័យ ព្រោះពេលខ្លះ ពាក្យមើលងាយ ជាថ្នាំលេបបំបាត់ការភ័យខ្លាច ក្នុងការជំនះឧសគ្គ។

?មនុស្សដែលស្មោះត្រង់ជាមួយយើង បង្រៀនយើងឲ្យយល់ពីតម្លៃនៃភាពស្មោះត្រង់ ហើយចេះផ្ដល់ឲ្យអ្នកដទៃ ដូចកាលដែលមាននរណាម្នាក់បានផ្ដល់វាដល់យើងដែរ។

?មនុស្សដែលស្រលាញ់ស្មោះចំពោះយើង បង្រៀនយើងឲ្យស្គាល់ច្បាស់ ពីតម្លៃនៃសេចក្ដីស្រលាញ់ ហើយយើងនឹងផ្ដល់វាទៅមនុស្សជុំវិញយើង នូវអ្វីដែលយើងធ្លាប់ទទួលបាន។

ប្រភព៖ denny kwan