នេះហើយមុខមាត់ស្វាមីរបស់គាត់...ប្រពន្ធពរកូនស្រី មកឈរមុខរោងការ ស្រែកប្តីតវ៉ា ខណៈពេលដែលប្តីរបស់ខ្លួនលួចការប្រពន្ធថ្មី ញញឹមយ៉ាងស្រស់...មានវិដេអូ
ស៊ីហៀង
-

នាពេលបច្ចុប្បន្នមានរឿងរា៉វជាច្រើន ត្រូវបានគេយកមកចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក យ៉ាងកក្រើក ទឹកកក្រើកដី ពិសេសគឺរឿងប្តីលួច មានស្រី ប្តីលួចការប្រពន្ធថ្មី ។ ដោយឡែកនៅថ្ងៃនេះមានប្តីចិត្តអប្រិយ៍ម្នាក់ បានលួចមកការប្រពន្ធថ្មី ហើយក៏ត្រូវប្រពន្ធមកតាមដល់រោងការ ព្រមទាំងបានពរកូនស្រីដ៏គួរឲ្យស្រលាញ់មកជាមួយផងដែរ។ ដែលហេតុការណ៍នេះបានកើតឡើង នៅនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្ដ កំពង់ចាម។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បងថារី សាន់អេសសុីPage គាត់បានធ្វើការបង្ហោះវិដេអូ ក្រោយពីប្តីចិត្តអប្រិយ៍ លួចមកការប្រពន្ធថ្មី ដោយមិនមានច្បាប់ការនោះទេ។ ហេតុការណ៍នេះបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការហួសចិត្តជាខ្លាំង ។ 

ម្ចាស់ហ្វេសប៊ុកខាងលើ បានបង្ហោះវិដេអូ អមជាមួយនឹង សារយ៉ាងខ្លីថា "ប្រពន្ធពរកូនមកតវ៉ារឿង ប្តីលួចការប្រពន្ធថ្មី នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្ដ កំពង់ចាម"។ ដែលធ្វើឲ្យផ្អើលពេញរោងការ ។ យ៉ាងណាមិញ​ គ្រប់មនុស្សស្រីមិនចង់ឃើញ ប្តីទៅលួចមានស្រី ឬ លួចការប្រពន្ធថ្មីនោះទេ សូមត្រឹមតែជាមនុស្សម្នាក់ ដែលស្មោះនឹងគ្នា។  បើយោងតាមសម្តីរបស់ប្អូនស្រីដែលត្រូវជាប្រពន្ធដើម បានប្រាប់ថា ស្វាមីរបស់គាត់បានចោទគាត់ថា បានលួចលុយជា៣ម៉ឺនដុល្លារ ហើយក៏បានទៅចោលប្រពន្ធកូនបាត់ ដោយគាត់បានសន្យាថា និងឲ្យប្រាក់ក្នុងមួយខែ១០០ដុល្លារ ដើម្បីទុកចិញ្ចឹមកូន តែតាំងពីមានកូនមកគាត់មិនដែលឲ្យនោះទេ ហើយថែមទាំងគម្រាមប្អូនស្រីទៀតផង៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ បងថារី សាន់អេសសុីPage