បាល់ទាត់ជម្រើសជាតិកម្ពុជា សូមធ្វើការបកស្រាយ ចំពោះរឿងកីឡាករ កែវសុខផេង ជាជនជាតិវៀតណាម ថា កែវ សុខផេង ជាកូនកាត់វៀតណាម គាត់ស្រលាញ់ខ្មែរ នេះបើតាមការប្រាប់របស់កីឡាករផ្ទាល់...
ស៊ីហៀង
-

ក្រោយពីបញ្ចាប់ការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិវៀតណាម រួមមក ក៏ស្រាប់តែលេចឮ​ព័ត៌មាន​ថា កីឡាករបាល់ទាត់​ កែវ​ សុខផេង​ ក្នុងតួនាទីជាខ្សែប្រយុទ្ធដ៏​ឆ្នេីម​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែលអ្នកគ្រប់គ្នាបានស្គាល់នោះ បែរជាកូនបង្កើតជនជាតិវៀតណាមទៅវិញ ។

ដំណឹងមួយនេះ បានធ្វើឲ្យមហាជន មានការងឿងឆ្ងល់ជាខ្លាំង ហើយក៏មិននឹកស្មានសោះថាលោកជាប់ពូជពង្សសាវតា របស់ជនជាតិវៀតណាមសោះ។ ទន្ទឹមនឹងនេះ ក៏មានការបកស្រាយនៅលើបណ្តាញសង្គមហ្វេសបមួយដែលមានឈ្មោះថា "បាល់ទាត់ជម្រើសជាតិកម្ពុជា"​បានធ្វើការបកស្រាយ ជូនបងប្អូនឲ្យបានដឹងថា "ដោយសារមានបងប្អូនមួយចំនួនបានសួររឿង សមាគមន៍វៀតណាម ទំលាយរឿង កីឡាករ​ កែវសុខផេង ជាជនជាតិវៀតណាម ??ខ្ញុំសូមបកស្រាយថា ៖

តាំងពីដំបូងមកម្លេះ កែវ សុខផេង បានសារភាពប្រាប់អ្នកទាំងអស់គ្នាអោយបានដឹងរួចហើយថា គាត់ជាកូនកាត់វៀតណាមកើតនៅខ្មែរ?? គាត់ស្រលាញ់ខ្មែរ គាត់ចង់លេងឲ្យខ្មែរ​ ចង់ឃើញបាល់ទាត់ខ្មែររីកចំរើន សូមបងប្អូនកុំចិត្តចង្អៀតពេក រៀនមើលរៀនសង្កេត អ្នកណាជាខ្មែរ អ្នកណាជាវៀតណាម យើងមិនអាចសម្គាល់ត្រឹមតែ

មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ យើងថាជាជនជាតិខ្មែរទេ អ្នកណាមានមនោសញ្ចេតនាជាមួយខ្មែរ ស្រលាញ់ខ្មែរពិតប្រាកដ ទោះអ្នកនោះជាបរទេសក៏ដោយយើងចាត់ទុកគាត់ជាជនរួមឈាមបាន តែបើអ្នកឯងបំផ្លាញខ្មែរ ទោះអ្នកឯងជាខ្មែរក៏ដោយ ក៏មិនគួរលើកលែងអោយអ្នកឯងដែរ ការលើកឡើងស្របពេលនេះអាចជាវិធីសាស្ត្របំបែកបំបាក់ ដោយសារឃើញគាត់ដើរតួនាទីសំខាន់ក្នុងជំរើសជាតិ

សុំនិយាយតែប៉ុណ្ណឹង (បើមានទាក់ទងនឹងនយោបាយ សូមអភ័យទោស នឹង អធ្យាស្រ័យព្រោះគេហាម មិនអោយយករឿងកីឡា លាយឡំជាមួយនយោបាយ ?) សូមបន្តគាំទ្រជម្រើសជាតិកម្ពុជា? បន្តទៀត សូមអរគុណ។

ប្រភព៖ បាល់ទាត់ជម្រើសជាតិកម្ពុជា