សែនស្រលាញ់ ! សមាជិកក្រុម Girls’ Generation ឈ្មោះ DJ HYO ដែលធ្លាប់ជួយព្យាបាលជំងឺកុមារីកម្ពុជាឲ្យជាសះស្បើយ នឹងមកដល់ប្រទេសកម្ពុជា នូវថ្ងៃទី ១៤ ខែធ្នូ នេះ ដើម្បីអបអរ​ខួប​គម្រប់ ២ឆ្នាំរបស់​ សោនក្លឹប (SOUND CLUB)...
សីហា
-

ប្រិយមិត្តជាច្រើនប្រហែលជាស្គាល់ហើយ ក្រុម Girls’ Generation ដែលត្រូវគេស្គាល់ថា ជាក្រុមចម្រៀងលំដាប់កំពូលរបស់ K-pop ដែលសមាជិកក្រុមសុទ្ធតែជានារីស្រស់ស្អាត និងមានទេពកោសល្យល្អក្នុងការសម្តែង ព្រមទាំងបញ្ចេញក្បាច់រាំដ៏អស្ចារ្យ។ អ្វីដែលកាន់តែពិសេសនោះ សមាជិកក្រុម Girls’ Generation គឺ DJ HYO ឬ Kim Hyoyeon នឹងមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

គួរបញ្ជាក់ផងដែរថា ក្រុម Girls' Generation ក៏ធ្លាប់សាង​កេរ្តិ៍​ឈ្មោះនៅ​លើទឹកដីប្រទេសកម្ពុជា ដោយជួយព្យាបាលកុមារីកម្ពុជាម្នាក់ដែលមានជំងឺប្រហោងបេះដូងឲ្យជាសះស្បើយ។ 

យ៉ាងណាមិញ ដោយការសន្យារបស់ក្រុម Girls’ Generation ថានឹងមកកាន់ប្រទេសកម្ពុជានូវថ្ងៃណាមួយ ពេលនេះក្តីស្រមៃបានមកដល់ហើយ គឺ Kim Hyoyeon ដែលបានវិវត្តខ្លួនមកជា DJ HYO នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ២០១៩​ខាងមុខ ដើម្បី​ចូលរួម​កម្មវិធី​អស្ចារ្យ​ អបអរ​ខួប​គម្រប់ ២ឆ្នាំរបស់​ សោនក្លឹប (SOUND CLUB)។ 

បើយោងតាមគណនីហ្វេសប៊ុករបស់  (SOUND CLUB)  បានឲ្យដឹងថា អតិថិជនណាខ្លះជា SONE Girls' Generation Fan?? ទីបំផុតក្តីសុបិន្តរបស់អ្នកទាំងអស់គ្នាបានក្លាយជាការពិតហើយជាមួយសោនក្លឹប ???? DJ HYO រឺ Hyoyeon គឺជាតារាចម្រៀងកូរ៉េដ៏ល្បី ហើយក៏ជា DJ មួយរូបដល់ពូកែផងដែរ។ HYO បានបង្ហាញខ្លួនជាលើកដំបូងដែលជាសមាជិកក្រុម Girls' Generation នៅខែសីហា ឆ្នាំ2007 ហើយបានក្លាយជាក្រុមមួយដែលលក់ Album ដាច់ជាងគេនៅប្រទេសកូរ៉េ ហើយក៏បានក្លាយជាក្រុមស្រីដ៏ល្បីទូទាំងពិភពលោកផងដែរ។ HYO ក៏បានចេញចម្រៀងផ្ទាល់ខ្លួននៅក្នុងឆ្នាំ 2016 ផងដែរ។

ហើយរួមជាមួយភ្លេងដ៏ពិរោះចាក់បទញាក់កន្ត្រាក់អារម្មណ៍ពី DJ ល្បីៗប្រចាំសោនក្លឹប?? ដឹងតែមិនខកចិត្តនោះទេ។ កុំភ្លេចណាថ្ងៃសៅរ៍ ទី 14/12/2019 នេះ, ប្រញាប់ឡើងណា៎ប្រយ័ត្នអស់សំបុត្រ ឆាប់កក់សំបុត្រឥឡូវនេះតាមរយះលេខទូរស័ព្ទខាងក្រោមនេះ ៖

Entry Fee : 20$

VIP ( Meet & Greet ) : 80$ ( 50 tickets only )

☎ 011 48 6666 | 015 48 6666

Sound Club និងរង់ចាំទទួលស្វាគមន៍ភ្ញៀវកិត្តិយសយ៉ាងកក់ក្តៅជាទីបំផុត

? SOUND CLUB The Best & The Biggest Club In Cambodia ?

? Address: Behind Russian Embassy, Street National Assembly, S/K Tonle Bassac, Khan Chom Ka Mon, Phnom Penh City, Kingdom of CAMBODIA

មានវីដេអូខាងក្រោម៖