ឈ្នះហើយ ! កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី ឈ្នះមេដាយមាសទី៣ ឱ្យកម្ពុជា នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ (មានវិដេអូ)
កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ស៊ន សៀវម៉ី ប៉ះវៀតណាម ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ក្រោយពីបានយកឈ្នះទៅលេីកកីឡាការិនីវៀតណាម LAM THI HẠ THANH ក្នុងលទ្ធផល 25ពិន្ទុទល់1ពិន្ទុ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាលើ៧៣គីឡូក្រាមដូច្នេះកីឡាការិនីតៃខ្វាន់ដូកម្ពុជា ចំនួនបីរូបនឹងត្រូវដើម្បីមេដាយមាសនៅព្រឹត្តការស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន។

ហើយនៅមុននេះបន្តិចគណនីហ្វេសប៊ុកផេក Cambodia SEA GAMES 2023 បានបង្ហោះឲ្យដឹងថា ៖រំភើបណាស់! កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី ឈ្នះមេដាយមាសទី៣ ឱ្យកម្ពុជា នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ វិញ្ញាសាទម្ងន់ ៧៣គក ដោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ នាល្ងាចនេះ ???? ៕ សូមទស្សនាវិដេអូខាងក្រោម៖


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។