ព្រះអើយ ជួយផង ! ប្រជាជនកំពុងតែសប្បាយស្រាប់តែភ្នំភ្លើងលើកោះពណ៏សបានផ្ទុះភ្លាមៗនៅប្រទេសNew Zealandបណ្តាលអោយមានមនុស្សជាង២០នាក់...(មានវិដេអូ)
ភ្នំភ្លើងលើកោះពណ៏សបានផ្ទុះភ្លាមៗនៅប្រទេសNew Zealandបណ្តាលអោយមានមនុស្សជាង២០នាក់រងរបួសនេះបើយោងតាមការរាយការណ៏ពីនាយករដ្ឋមន្ត្រីលោកJacinda Ardern ដោយចំនួនសរុបគឺ១០០នាក់ដែលជាអ្នកទេសចរស្ថិតនៅលើកោះនោះខណៈពេលដែលភ្នំភ្លើងផ្ទុះ។នាយករដ្ឋមន្ត្រីបានបញ្ជូនក្រុមសង្គ្រោះនិងប៉ូលីសតំបន់អោយចុះទៅរុករកនិងសង្គ្រោះអ្នកទេសចរបន្ទាន់។ភ្នំភ្លើងនេះបានផ្ទុះឡើងទាំងផេះនិងថ្មកំពស់ជាង៣៦០០ម៉ែតទៅលើអាកាស។
កោះសដែលត្រូវបានគេស្គាល់Whakaariជាភាសាម៉ារីអូក្នុងស្រុកគឺជាភ្នំភ្លើងដ៏សកម្មបំផុតរបស់ប្រទេសNew Zealandនិងជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយដែលមានក្រុមហ៊ុនផ្តល់ជូនដំណើរទេសចរណ៍ប្រចាំថ្ងៃ។09-12-2019 ប្រភព៖ Aplus Cooc សូមទស្សនាវិដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។