ព្រឹទ្ធាចារ្យចាស់ទុំខ្មែរមួយចំនួនបានក្រើនរំលឹកថា វប្បធម៌ចែករំលែកសេចក្ដីសុខឲ្យគ្នាទៅវិញទៅមកនៅក្នុងសង្គមខ្មែរសព្វថ្ងៃនេះ កំពុងប្រឈមមុខនឹងភាពរង្គោះរង្គើ។ បញ្ហានេះគេថា បណ្ដាលមកពីរបបសង្គម ឬដោយសារការប្រើប្រាស់នយោបាយរបស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរកាលពីជំនាន់មុនៗ ទាក់ទងទៅនឹងធម៌សាមគ្គី ឬការស្រឡាញ់រាប់អានគ្នាជាបងជាប្អូន ជាជាតិសាសន៍តែមួយនោះ គេឃើញមានគ្រឹះរឹងមាំ។ ប្រការនេះក៏ដោយសារតែមនុស្សក្នុងសម័យនោះគេបានប្រកាន់យក ឬគោរពសីលធម៌ចំពោះគ្នាទៅវិញទៅមក ហើយនិងចេះជឿបុណ្យជឿបាបជាដើម។

ចាស់ទុំខ្មែរមួយចំនួនដែលបានឆ្លងកាត់របបសង្គមជាតិជាច្រើនជំនាន់បានប្រាប់ឲ្យដឹងថា សង្គមខ្មែរពីដើមបានបង្កើតសីលធម៌រស់នៅទាក់ទងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធបីដូចជាគ្រួសារតែមួយ។ ហេតុដូច្នោះហើយ នៅពេលដែលគេមានបញ្ហាអ្វីមួយកើតឡើងគេតែងតែជួយគ្នា ទាំងកម្លាំងកាយនិងកម្លាំងបញ្ញាស្មារតី។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា បណ្ណាល័យគំនិត បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ លោកតាស៊ីក្លូ-ខែរងាតើអ្នកពិតជារងាឬ? ចុះទម្រាំពួកគាត់មិនមានភួយដណ្ដប់ តើគាត់រងាយ៉ាងណាទៅ?សូមអរព្រះគុណ និងអរគុណ លោកម្ចាស់ និងបងប្អូនប្រុសស្រី ដែលបានចូលរួមចំណែកក្នុងការជាវអាវរងាទាំងនេះជូនពួកគាត់។ សូមទស្សនាវិដេអូខាងក្រោម៖





