ដើម្បីបង្ហាញឲ្យអស់ចង្ងល់ដល់បងប្អូន ពេលនេះសាមីខ្លួន បានចេញមកធ្វើការបកស្រាយ រឿងស្រ្តីម្នាក់ពរកូនស្រីឈរសម្រក់ទឹក នៅមុខរោងការ...មានវិដេអូ
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ បងប្អូនជាច្រើន បង្ហាញក្តីអាណិតចំពោះ ប្អូនស្រីម្នាក់ ដែលបានពរកូនស្រីទៅឈរតវ៉ា នៅមុខរោងការ ក្រោយពេលបុរសម្នាក់គាត់បានរៀបការជាមួយនិងប្រពន្ធថ្មី ។ ជាមួយគ្នានោះផងដែរ បើតាមការសំភាសន៍ជាមួយនិងប្អូនស្រី ដោយលោក K01 បានរៀបរាប់ថា "ជួយស៊ែរអោយប្អូនម្នាក់មួយ​ ខមិនលេីកទឹកចិត្តម្នាក់មួយផង ជួបជាមួយនឹងប្អូនស្រីដែលប្តីទៅរៀបកា​ ចោលដែលកំពុងតែល្បី សូម្បីតែលុយធ្វើដំណើរ មកជួបK01ក៏គ្មាន លុយមកដែរ ហើយK01ក៏បានរៃគ្នាពេលឡាយបានលុយដុល្លារ130$ លុយខ្មែរ150,000៛គ្រាន់ទីញទឹកដោះគោកូនផងដែរ សូមអរគុណប្រិយមិត្តទាំងអស់ដែរជួយស៊ែរនឹងខមិនបានយ៉ាងច្រើន"។

ប្អូនស្រីរងគ្រោះបានបន្តទៀតថា "រយៈពេល៣ ឆ្នាំមកហើយ ដែលគាត់បានចុះចោល និងបានប្រើប្រាស់អំពើហិង្សាវ៉ៃធ្វើបាបខ្ញុំ តាំងពីអំឡុងពេលខ្ញុំនៅជាមួយគាត់ កាលពីឆ្នាំ២០១៧។

ក្រោយពេលខាងស្រីបានធ្វើការបកស្រាយរួចមក ស្រាប់តែខាងប្រុសបានចេញមកធ្វើការបកស្រាយ តបតទៅខាងស្រីវិញ ៖

សូមទស្សនាវិដេអូ៖