ម៉ែអាលឿនហើយ...សកម្មភាពចោរលួចកាច់.កម៉ូតូ មិនដល់៣០វិនាទីផង យកទៅដោយសុវត្ថិភាព...មានវិដេអូ
កាលពីថ្ងៃម្សិលមិញនេះ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា G-rā Dā បានបង្ហាញពីសកម្មភាពរបស់ចោរលួចម៉ូតូនៅមុខហាងមួយកន្លែង ដែលសកម្មភាពនេះពិតជាលឿនខ្លាំងណាស់ មិនដល់៣០វិនាទីផង ក៏កាច់សោរ.កម៉ូតូយកទៅបាត់ ដោយសុវត្ថិភាព។

ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះខាងលើ បានបង្ហោះសារថា "ថ្ងៃនេះខ្ញុំត្រូវបានចោរលួចកាច់សោរកម៉ូតូ Nex 2018 ផ្លាកលេខ 1L 2142 ពណ៍សនៅវេលាម៉ោង9:42amថ្ងៃទី9ខែធ្នូនៅចំណុចផ្លូវលេខ488ផ្ទះលេខ246 ( mini salon )ភូមិ3 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ បើបងប្អូនណាបានឃើញម៉ូតូភិនភាគដូចរូបខាងលើសូមជួយទំនាក់ទំនងមកលេខខ្ញុំផ្ទាល់ 017299917 0969390163 សូមអរគុណទុកមុន???"។ អាស្រ័យហេតុនេះ បើសិនបងប្អូនបានឃើញ សូមបងប្អូនជួយទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងលើផង ។ សូមអរគុណ៕


មានវិដេអូ៖
ប្រភព៖ G-rā Dā
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។