គ្រាប់បាល់ free kick របស់ កែវ សុខផេង ដូចគ្នាទៅនិងគ្រាប់បាល់របស់ Lionel Messi ស៊ុតfree kick ទៅលើក្រុម liverpool...(មានវិដេអូ)
ម៉ានីល ៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ កែវ សុខផេង បានបង្ហោះសារក្នុងន័យទទួលកំហុសរបស់ខ្លួន នៅពេលខកខានទាត់បាល់ប៉េណាល់ទីអត់ចូលគ្រាប់ទី៥ ឲ្យក្រុមយុវជនអាយុក្រោយ ២២ឆ្នាំកម្ពុជា ក្នុងការទាត់បាល់ប៉េណាល់កាត់សេចក្តីដណ្តើមមេដាយសំរឹទ្ធទល់នឹង U22 មីយ៉ាន់ម៉ានៅ SEA Games 2019 ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា កីឡាករមានស្រុកកំណើតមកពីខេត្តក្រចេះ កែវ សុខផេង បានខកខានទាត់បាល់ប៉េណាល់ទីអត់ចូលទីជាលើកទី២ នៅ SEA Games 2019 នេះ បន្ទាប់ពីទាត់អត់ចូលដូចគ្នាកាលកម្ពុជា ចាញ់ U22 វៀតណាម ០-៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជាខកខានប៉េណាល់ទីអត់ចូលលើកទី៣ របស់គេផងដែរ ទាំងក្នុងឈុតធំជម្រើសជាតិកម្ពុជា កាលប្រកួតចាញ់អ៊ីរ៉ង់ ១៤-០ ក្នុងវគ្គជម្រុះ World Cup 2022 នៅទឹកដីអ៊ីរ៉ង់នាខែតុលា ឆ្នាំ២០១៩ កន្លង។ សូមទស្សនាវិដេអូខាងក្រោម៖



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។