សូមជួយប្អូនៗផង...ក្មេងៗចំនួន១២០នាក់ ត្រូវធ្វើដំណើរពីភូមិចំនួន៧គីឡូម៉ែត្រ ដោយថ្មើរជើងទៅរៀន ប្អូនៗចង់បានកង់មួយគ្រាន់ជាមិត្តសម្រាប់ធ្វើដំណើរ...មានវិដេអូ
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង​ បានបង្ហោះសារថា "សូមទស្សនា Video ២ នាទី នេះសំណើររបស់ប្អូនៗសិស្សានុសិស្ស ចំនួន ១២០ នាក់ ដែលសិក្សានៅសាលាបឋមសិក្សា ស្វាយផ្អែម កុមារសឹងតែ ១០០% មិនមានកង់ជាមធ្យោបាយធ្វើដំណើរមកសាលា ភាគច្រើនដើរដោយថ្មើរជើង សាលាមានចម្ងាយពីភូមិចំនួន ៧ គីឡូ ដោយទីតាំងសាលាស្ថិតក្នុង ភូមិ ស្វាយផ្អែម ស្រុកចំការលើ ខេត្ត កំពង់ចាម

កង់ ០១ គ្រឿង តម្លៃ 45$ ( បូកបញ្ចូលទាំងការដឹកជញ្ចូន ) តម្រូវការកង់ចំនួន ១២០ គ្រឿង សម្រាប់រៀបចំចែកជូនដល់សិស្សានុសិស្សចំនួន ១២០ នាក់ នៅថ្ងៃទី ២៥ ខែ ធ្នូ ព័ត៍មានលម្អិតសម្រាប់ការចូលរួម ☎️ 098 993 969 ។

អាស្រ័យហេតុនេះសូមបងប្អូន ទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយដល់ប្អូនៗ ដែលកំពុងជួបនូវការលំបាកយ៉ាងខ្លាំង ពិសេសគឺការធ្វើដំណើរនេះតែម្តង ទើបប្អូន សូមឲ្យបងៗជួយជាកង់ដល់ប្អូនៗម្នាក់មួយផង ព្រោះការធ្វើដំណើរនេះ ឆ្ងាយពីផ្ទះ និងឆ្លងកាត់ ព្រៃទៀតផង៕

សូមទស្សនាវិដេអូ៖


ប្រភព៖​ ធន ម៉េងហ៊ាង