សម្តេច ហ៊ុនសែន ! ហួសចិត្តប្រជាជនខ្មែរមួយចំនួនពេល កែវ សុផេង ទាត់ឈ្នះ គឺវិរបុរស ពេលទាត់ចាញ់ ដៀលថា កូនវៀតណាម...
ស៊ីហៀង
-

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យកីឡាករខ្សែប្រយុទ្ធ កែវ សុខផេង កុំមានការបាក់ទឺកចិត្ត ក្រោយពេលទាត់បាល់ប៉េណាល់ទីអត់ចូល ១គ្រាប់ពេលចាញ់ក្រុម U22 មីយ៉ាន់ម៉ាវគ្គដណ្តើមមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីននារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅ កែវ សុខផេងថា «កុំឱ្យបាក់ទឹកចិត្ត ហើយលទ្ធផលបាល់ទាត់នេះ គឺជាលទ្ធផលប្រវត្តិសាស្ត្រ។ ទម្រង់លេងបាល់ទាត់របស់កម្ពុជា ជាទម្រង់ដ៏ល្អ ហើយក៏បានចាត់ទុកការទាត់ហ្វ្រីឃីករបស់ កែវ សុខផេង គឺជាគ្រាប់បាល់ដ៏ល្អថែមទៀតផង។ សមត្ថភាពកីឡារបស់កម្ពុជា នឹងកាន់តែប្រសើរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១»។

បន្ថែមលើនេះ សម្តេចបានស្នើសុំដល់ប្រជាពលរដ្ឋមានការយោគយល់ដល់កីឡាករ កែវ សុខផេង ព្រោះការប្រកួតតែងមានចាញ់ និងឈ្នះ ដែលការថ្លែងបែបលើកទឹក សុខផេង បែបនេះត្រូវបានធ្វើឡើងក្នុងឱកាសសម្តេចចែកសញ្ញាដល់និស្សិតសាកលវិទ្យា CUS ប្រមាណជិត ៧ពាន់នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ។ ប្រភព៖ Fresh News