រាល់ពេលដែលគេពិបាកចិត្ត គេតែងមានយើងនៅក្បែរ ចុះពេល វិសាល ពិបាកចិត្តវិញបានអ្នកណានៅក្បែរ ...មានវិដេអូ
ស៊ីហៀង
-

តារាចម្រៀង original song ដែលគ្រប់គ្នាស្គាល់ តាមរយៈបទ "អារម្មណ៍ត្រូវការអូន" ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ និងគ្រប់តំបន់ តែងតែចូលស្តាប់ ព្រោះតែទឹកដមសំលេង និងសាច់ភ្លេងពិតជាចាក់ដោតចំអារម្មណ៍របស់អ្នកស្តាប់គ្រប់ពេល ជាពិសេសគឺស្តាប់ពេលយប់មានអារម្មណ៍ដូចជាត្រូវជាសាច់រឿងរបស់ខ្លួនឯងដែរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀង Original song លោក Noly Records រូបនេះទើបតែចេញនូវបទចំរៀងថ្មីមួយបទទៀត ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយរូបលោកទើបតែធ្វើការបង្ហោះបានមួយថ្ងៃសោះ មានអ្នកចូលទស្សនារហូតដល់ទៅរាប់ម៉ឺនអ្នកបាត់ទៅហើយ។ បទចម្រៀងរបស់លោកមួយបទនេះ មានចំណងជើងថា​"មនុស្សអរូប"។ 

ក្នុងបទចម្រៀងមួយបទនេះ ពិតជាពិសេសទៀតហើយ សម្រាប់អ្នកដែលលួចស្នេហ៍គេតែម្ខាង ចុងក្រោយគេរាប់យើងត្រឹមជាមិត្ត ដោយមិនបានឃើញអំពើល្អ ការយកចិត្តទុកដាក់ ការព្រួយបារម្ភ អាចនៅកំដរគេបានគ្រប់ពេល មិនថាពេលសប្បាយ ឬពេលកើតទុក្ខ គឺតែងតែមានវត្តមានរបស់យើងជាប់រហូត ចុះពេលយើងកើតទុក្ខវិញ តើបានអ្នកណាមកលួងយើង? ហេតុអីបានជាមិនយល់ចិត្តយើងសោះអញ្ចឹង? តើមានបងប្អូនណាខ្លះធ្លាប់ជួបរឿងមួយនេះខ្លះ?

តោះទៅស្តាប់ចម្រៀងទាំងអស់គ្នា៖