តារាគំរូ ! លោក នីកូ​ មិនទទួលថត​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹងដាច់ខាត​ទោះបី​គេ​ឲ្យ​តម្លៃ​ខ្លួន​ខ្ទង់​វាល់​លាន​ក៏ដោយ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងបងប្អូនលោកណុប បាយ៉ារិទ្ធ គឺលោក នីកូ បានសាងកេរ្តិ៍ និង​ឈរលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយពោលគឺតាំងតែពីក្មេងតូចមកម្ល៉េះដែលបច្ចុប្បន្ននេះលោកកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រជាពិសេសយុវវ័យជាច្រើនស្រលាញ់ចូលចិត្តលោកគ្រប់គ្នា។

បងប្អូនមួយចំនួនប្រាកដជាបានស្គាល់ហេីយតារា​ចម្រៀង​ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោកណុបបា​យ៉ា​រិ​ទ្ធគឺ​លោកនី​កូកាលពីពេលថ្មីៗនេះបាន​ឲ្យ​ដឹង​ថារាល់​ការងារ​ហៅ​ថតចម្រៀងសម្តែង​នៅតាម​បណ្តា​កម្មវិធី​ផ្សេងៗ​គឺ​លោក​ព្រម​ទទួល​ទាំងអស់​ប៉ុន្តែ​ក្នុងនោះ​លោក​ក៏មាន​ចំណុច​ដែល​ជា​ល​ក្ខណមួយ​គឺ​ដាច់ខាត​មិន​ទទួល​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿ ង​​ស្រវឹង​នោះឡើយ។

ជាមួយគ្នានេះដែរតារាប្រុសរូបនេះក៏បានបន្ថែម​ថា​ចំពោះ​ការងារ​សិល្បៈ​គ្រប់យ៉ាង​ខ្លួន​ព្រម​ទទួល​ដោយ​មិន​រើសអើងលើកលែងតែ​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿ ង​ស្រវឹង​តែប៉ុណ្ណោះទោះបី​គេ​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាងណា​ខ្ទង់ក្ដីក៏ដោយតែ​លោក​អាច​ចូលរួម​ច្រៀង​ជាធម្មតា​បាន។

នៅត្រង់ចំណុចមួយនេះហើយ​ផ្ទុយ​ពី​តារា​ប្រុស​-​ស្រី​ល្បីៗ​ឯទៀតតាមរយៈ​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​និង​សរសើរ​ថា​ជា​គំ​រូបល្អ​សម្រាប់​សង្គម​និង​អ្នកសិល្បៈ​ឯទៀត៕