កាលពីយប់មិញនេះ មានបងប្អូនខ្មែរយើងបានជួបជាមួយកំពូលអ្នកសុំទានម្នាក់ ដែលមានទាំងចំណេះដឹង និងមានបទពិសោធន៍ជាច្រើន នៅក្នុងការធ្វើអាជីវកម្ម ។ ដោយសារតែមានសម្ពាធគ្រួសារ ទើបធ្វើឲ្យមនុស្សពូកែម្នាក់នេះ បានក្លាយខ្លួនជាអ្នកសុំទានមកដល់ពេលនេះ។
នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានបង្ហោះវិដេអូ ដោយមានការសួរទាក់ទងជីវិតរបស់បងប្រុស។ បងប្រុសម្នាក់ ដែលជាប់ងារថា កំពូលអ្នកសុំទាន នោះ បានប្រាប់ថា គាត់បានក្លាយជាអ្នកសុំទាននេះ អស់រយៈជាយូរមកហើយ ហើយរយៈពេលជិតពីឆ្នាំមកនេះ គាត់ក៏បានក្លាយខ្លួនជាកំពូលអ្នកសុំទាន ដែលគ្រប់គ្នាហៅថាមេបក្សអ្នកសុំទាន។ នៅក្នុងកិច្ចសំភាសន៍នោះ ត្រូវបានគេប្រាប់ឲ្យដឹងថា គាត់ចេះរហូតដល់ទៅ ៥ភាសា នៅក្នុងនោះផងដែរ គាត់បាននិយាយជាភាសាចិន និងវៀតណាម ដើម្បីចែកជូនបងប្អូនស្តាប់កំសាន្តចិត្ត។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sidy Sok បានប្រាប់ឲ្យដឹងថា "បុរសខូចចិត្តខាងលើ ជាមេបក្សស្មូម ឈ្មោះ កែវ សុដារ៉ា អាយុ៣២ឆ្នាំ អតីត តារាសម្លែង ជំនាញផ្នែកជំនួញ គ្រប់គ្រងទីផ្សារ ក្រុមហ៊ុនមីតហ្វូន ចេះ៥ភាសារ ដែរនិយាយនិងប្រើការបាន ធ្លាប់ទៅរៀននៅប្រទេសចិន ។
កែវ សុដារា អតីតសិស្សរៀននៅវិទ្យាល័យជម្ពូវ័ន មានឪពុក ជាថៅកែអេតចាយ ម្តាយជាអ្នកជំនួញ ក្នុងក្រៅប្រទេស នៅទល់មុខផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ។
មានបងប្អូន៣នាក់ ១ កែវ សុដារ៉ា ២ កែវ សុប៊ុណ្ណារ៉េន ប្រុស ៣ កែវ សុជាតា ស្រី ។
នៅអំឡុងឆ្នាំ២០០៧-២០០៨ ម្តាយត្រូវបានឃាតករ បាញ់សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ហើយក្រោយពីម្តាយស្លាប់ទៅ ឪពុកបុរសខាងលើ មានប្រពន្ធចុង លួចលក់ដី ផ្ទះ ហើយគេចខ្លួនបាត់ ទុកឲ្យកូនៗ ចែកផ្លូវគ្នាអស់ ។
កែវ សុដារា មានប្រពន្ធ កូនស្រីម្នាក់ ត្រូវបានរត់ចោលទៀត ទីបំផុត ខូចចិត្ត ដើរសុំទាន ។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កូនខ្លាតូច បានបង្ហោះសារថា "តាមពិតគាត់មិនអញ្ចឹងទេ គឺគាត់ចេះធ្វើល្ងង់តែប៉ុណ្ណោះ! ចង់ដឹងថាសង្គមបែបណា! ជីវិតគឺបែបនេះមិនទៀងនោះទេ ពី Front office ក្លាយជាមនុស្សគួរអោយអាណិតទៅវិញ"៕
មានវិដេអូ៖
ប្រភព៖ កូន ខ្លាតូច