ជួយស៊ែរ បន្តផង លើកទឹកចិត្ត គាត់ ! ហន​ សុវណ្ណដា​ បានស្លៀកពាក់​បែប​ជា​កសិករ​ខ្មែរ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរវត្ត​...
ស៊ីហៀង
-

(សៀមរាប)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅអង្គរវត្ត ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ ក្រោយទាក់ទាញអ្នកចូលរួមចំនួន ១២,១៧៥នាក់ មកពី ៨៥ប្រទេសលើពិភពលោក គ្រាដែលលទ្ធផលវិញ្ញាសាពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ត្រូវបានផ្លាស់ប្ដូរតំណែងជើងឯកទាំងផ្នែកបុរស និងនារី បន្ទាប់ពីឆ្លងកាត់ការប្រកួតពេញមួយព្រឹកនៅថ្ងៃទី០៨ ខែធ្នូនេះ។

ជាមួយគ្នានេះដែរ លោក ហន​ សុវណ្ណដា​ បានស្លៀកពាក់​បែប​ជា​កសិករ​ខ្មែរ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី២៤​នេះ​ ដើម្បី​ឲ្យ​គេ​បាន​ដឹង​ពី​ទំនៀមទម្លាប់​ និង​ការស្លៀកពាក់​បែប​បុរាណ​របស់​ខ្មែរ។​

អ្នក​ចូលរួម​រត់​ប្រណាំង​រូប​នេះ​បន្ត​ទៀត​ថា​ មូលហេតុ​មួយ​ទៀត​ដែល​លោក​ស្លៀកពាក់​បែប​បុរាណ​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ ដោយ​សារ​ចង់​បង្ហាញ​ថា​លោក​ចង់​ឲ្យ​បរទេស​បាន​ឃើញ​ បាន​ស្គាល់​ពី​របៀបរបប​សំលៀកបំពាក់​បែប​ប្រពៃណី​របស់​ខ្មែរ​ផង​ដែរ។​