សមត្ថកិច្ចដកហូតទូរហ្គេមបាញ់ត្រី ចំនួន ០៨​ គ្រឿង នៅក្នុងមជ្ឈមណ្ឌលកំសាន្ដសំរាប់កុមារ​ ហ្គេម​ វេីលដ៏...
ស៊ីហៀង
-

កាលពីថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៩ លោកថេង សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយ លោក កែវ​ សំណាង​ អភិបាលរង​ នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ​ទីតាំងអាជីវកម្មមជ្ឈមណ្ឌលកំសាន្តសំរាប់កុមារ​ ហ្គេម​ វេីលដ៏​ ដែលស្ថិតនៅក្រោយស្ថានទូតអូស្ត្រាលី​ ផ្លូវលេខ​ ៧៨ ភូមិ ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីបានត្រួតពិនិត្យរួចមក​ ក្រុមការងារឃេីញថាមានទូរហ្គេមបាញ់ត្រីចំនួន ០៨​ គ្រឿង ដែលដាក់បង្កប់នៅក្នុងមជ្ឈមណ្ឌលកំសាន្ដនេះ​ ដូចនេះក្រុមការងារបានសម្រេចដកហូតទូរហ្គេមទាំងអស់នេះមករក្សាទុកនៅសាលាខណ្ឌចំការមន​ និងបាននាំអ្នកពាក់ព័ន្ធចំនួន​ ១១នាក់​ ដើម្បីមកសាកសួរព័ត៌មានបន្ថែមនៅសាលាខណ្ឌចំការមន​។ ចំពោះបញ្ហាពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌចំការមន លោកអភិបាលខណ្ឌ នឹងចាត់វិធានការចុះបង្រ្កាបបន្តបន្ទាប់ទៀត។

ប្រភព៖​រដ្ឋបាលខណ្ឌចំការមន