អោបការជោគជ័យរបស់អ្នក រួចញញឹមដោយទំនុកចិត្ត ទៅកាន់អ្នកធ្លាប់និយាយពេបជ្រាយពីអ្នក...
ស៊ីហៀង
-

តារាសម្តែងស្រស់ស្អាត និងពូកែវោហាសព្ទ អ្នកនាង សុខ សុម៉ាវត្តី ដែលជាពិធីការនីដ៏ល្បីម្នាក់ ហើយក៏ជាស្រ្តីដ៏រឹងមាំម្នាក់ដែលទទួលបានជោគជ័យ បើទោះបីជាអ្នកនាង ជួបឧបសគ្គជាច្រើន នៅក្នុងជីវិតក៏ដោយ។ ស្រ្តីម្នាក់នេះ មិនដែលចុះចាញ់ នោះទេ ព្រោះមានរឿងជាច្រើន ត្រូវទទួលរាប់រង ទាំងរឿងកូនស្រីសំណព្វចិត្ត​ និងក្រុមគ្រួសាររបស់អ្នកនាងផ្ទាល់។

ទន្ទឹមនឹងនេះ តារាស្រីស្រស់ស្អាតរូបនេះ ទើបតែបង្ហើបអំពីដំណឹងមួយនៅក្នុងជីវិត ដោយអ្នកនាង​បានជួបមនុស្សម្នាក់ ដែលស្រស់់សង្ហារ មិនជាកីឡាករម្នាក់ ដោយអ្នកទាំងពីរ និងចាប់ដៃគ្នាសាងគ្រួសារ ក្នុងពេលឆាប់ៗនេះ។ ដោយឡែក នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារយ៉ាងខ្លីថា "អោបការជោគជ័យរបស់អ្នក រួចញញឹមដោយទំនុកចិត្តទៅកាន់អ្នកធ្លាប់និយាយពេបជ្រាយពីអ្នក ? គ្មានបានអីផង??? តែអ្នកណាខ្លះយល់ពីអារម្មរណ៍នេះ ? 12/12/2019❤️"។

ក្រោយពីមានការបង្ហោះសារភ្លាម ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍រំភើប ព្រោះតែសារនេះ ពិតជាន័យជាខ្លាំង ជាពិសេសគឺពាក្យមួយឃ្លាថា អោបការជោគជ័យរបស់អ្នក ដោយទំនុកចិត្តទៅកាន់អ្នកធ្លាប់ និយាយពេបជ្រាយពីអ្នក។ មួយឃ្លានេះហើយ ដែលមនុស្សម្នាក់ៗគាត់ត្រូវការ ដើម្បីជាការលើកទឹកចិត្តខ្លួនឯង៕

ប្រភព៖ Sok somavotey