អត់មានញញើតសមត្ថកិច្ចសោះពួកអាចោរអស់នេះ...ចោរមួយក្រុម បើករថយន្តមកស្ទាក់មុខរ៉ឺម៉កកង់បីឥណ្ឌា ប្លន់ស្រស់ៗ យកប្រាក់អស់ចំនួន...
ស៊ីហៀង
-

ភ្នំពេញ ៖ កាលពីវេលាម៉ោង២យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩​ នេះ មានករណីប្លន់ដ៏សាហា​ វមួយបានកើតឡើងនៅចំណុចផ្លូវលេខ២៤២ ចំណុចមុខផ្សារទំនើបអ៊ីជៀ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ បុរសអ្នករត់កង់បី បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកភ្ញៀវចំនួនពីរនាក់ ម្នាក់ជាបុរសជនជាតិចិន និងម្នាក់ទៀត ជានារីភេទទី៣ជនជាតិវៀតណាម ធ្វើដំណើរចេញពីណាហ្គា២ ខណៈពេលកំពុងតែធ្វើដំណើរនោះ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក HYUNDAI STAREX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកមកស្ទាក់មុខរ៉ឺម៉កកង់បីរបស់គាត់ ឲ្យឈប់ បន្ទាប់ពីឈប់ហើយ ជនសង្ស័យដែលមានគ្នាពីរបីនាក់ ពាក់មួក ពាក់ស្រោមមុខជិត ក្នុងដៃកាន់កាំបិត មកភ្ជង់ជនរងគ្រោះ ឲ្យហុចកាបូប ភ្លាមនោះផងដែរ បុរសជនជាតិចិនដែលធ្វើដំណើរជាមួយគ្នានោះ ក៏បានចូលទៅទាញកាបូបពីដៃជនសង្ស័យ ហើយក៏ត្រូវជនសង្ស័យចាក់មួយកាំបិតត្រូវដៃបណ្ដាលឲ្យរងរបួសធ្លាក់ពីរ៉ឺម៉កកង់បីប្រតាយប្រតប់គ្នា។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងកាបូបនោះ មានប្រាក់ចំនួន៤០០ដុល្លារ ទូរស័ព្ទមួយគ្រឿង និងលិខិតឆ្លងដែនមួយរួមទាំងសម្ភារៈមួយចំនួនទៀត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យខាងលើយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ តែមហាជនមិនសូវមានជំនឿលើសមត្ថកិច្ចប៉ុន្មានឡើយ ព្រោះបទល្មើសចោរកម្មបានកើតឡើងព្រោងព្រាតពេញក្រុងភ្នំពេញ ៕