អស្ចារ្យខ្លាំងណាស់...យុវជនខ្មែរមួយរូប ទទួលបានពានរង្វាន់តារាសម្តែងឆ្នើម​ ថ្នាក់អន្តរជាតិ...មានវិដេអូ
ស៊ីហៀង
-

ពិតជារឿងមួយដែលគួរកោតសរសើរ និងមានមោទនភាពខ្លាំងបំផុត ដែលយុវជនខ្មែរយើងមួយរូប បានបង្ហាញពីទេពកោសល្យសំដែង នៅក្នុងខ្សែរភាពយន្ត ក្រោមចំណងជើងថា "Buoyancy" ឬ "រសាត់អណ្តែត" ដែលយុវជនខ្មែររូបនេះ បានចូលរួមសម្តែងបានយ៉ាងល្អ រហូតទទួលបានពានរង្វាន់តារាសម្តែងឆ្នើម ពីមហោស្រពភាពយន្តអន្តរជាតិ នៅម៉ាកែវ។

យុវជន សំ ហេង អាយុ ១៤ឆ្នាំ គឺជាយុវជនមកពីខេត្តសៀមរាប លោកមិនដែលមានបទពិសោធន៍នៅក្នុងការសម្តែងនោះទេ តែត្រូវបានផលិតករជ្រើសរើសរូបលោកឲ្យដើរតួនៅក្នុងសាច់រឿងមួយនេះ ដោយសារផលិតកររូបនោះ គាត់បានមើលឃើញពីទេពកោសល្យ របស់យុវជន សំ ហេង ដែលមានទេពកោសល្យខ្ពស់នៅក្នុងការសម្តែង។

រឿង «រសាត់អណ្តែង» នេះ គឺជាការដឹកនាំ និងនិពន្ធ ដោយផលិតករអូស្ត្រាលីលោក Rodd Rathjen ដែលសាច់រឿងទាំងមូលមានរយៈពេល ៩៣នាទី ហើយនិយាយជាភាសាខ្មែរនិងថៃ។ ដែលសាច់រឿងទាំងមូល ដកស្រង់ចេញពីទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គម អប់រំពីផលលំបាកនៃការធ្វើការចំណាកស្រុក។ នៅក្នុងខ្សែរភាពយន្តមួយនេះ គឺចង់អប់រំប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ធ្វើចំណាកស្រុក គួរតែគិតពិចារណាឲ្យបានច្បាស់លាស់ កុំជឿតាមមេខ្យល់ ព្រោះថានិងធ្វើឲ្យខ្លួនឯងនិងក្រុមគ្រួសារលំបាកផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខ្សែភាពយន្ត "Buoyancy" ឬ "រសាត់អណ្តែត" ទទួលនូវពានរង្វាន់ចំនួន២ នៅក្នុងមហោស្រពភាពយន្ត International Film Festival & Awards Macao ឆ្នាំ២០១៩ ដោយមានពានជម្រើសទស្សនិកជន (Audience Choice Award) និង តារាសម្តែងឆ្នើម (Best Actor Award) ។

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖Buoyancy