ប្រពៃណាស់...ឃើញអ៊ុំស្រីរើសអេតចាយម្នាក់ វិលមុខធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យរបួសជើង លោកនាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ ស្ទុះស្ទារចូលទៅជួយ ព្រមទាំងបានជូនថវិការបន្តិចបន្តួចដល់គាត់ទៀតផង...
-

បច្ចុប្បន្នមានបងប្អូនជាច្រើន បានចូលរួមយ៉ាងសកម្ម ក្រោយពីបានឃើញសកម្មភាពរបស់មន្រ្តីប៉ូលីសយើង បានជួយដល់អ៊ុំស្រីម្នាក់​ដែលគាត់ ជាអ្នករើសអេតចាយ ហើយវិលមុខធ្លាក់ពីលើម៉ូតូ បណ្តាលអោយរបួសជើង ខណៈពេលនោះ មន្រ្តីប៉ូលីសយើង ក៏បានជូនជាថវិការសម្រាប់អ៊ុំស្រីផងដែរ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokun Makara បានបង្ហោះសារថា "នេះជាសកម្មភាព គួរអោយសរសើររបស់លោក នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដែលបានជួយយកអាសារ អ៊ុំស្រី ជាអ្នករើសអេតចាយ ហើយវិលមុខធ្លាក់ពីលើម៉ូតូ បណ្តាលអោយរបួសជើង ។ ក្នុងនោះដែរលោកនាយប៉ុស្តិ៍ ក៏បានជួយជាថវិការ បន្តិចបន្តួចសំរាប់គាត់"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបង្ហាញក្តីអាណិតជាខ្លាំងចំពោះ អ៊ុំស្រី ព្រមទាំងបាន សូមអរគុណដល់មន្រ្តីប៉ូលីសយើង ដែលបានជួយយកអាសារដល់អ៊ុំស្រី៕

មានវិដេអូ៖


ប្រភព៖ Sokun Makara