ពុកហត់ណាស់ ពុកសុំសម្រាកយកកំលាំងមួយភ្លែតសិន និងបានបន្តភារកិច្ច សម្រួលចរាចរណ៍ជូនកូនៗ និងបងប្អូនជាបន្តទៀត...
ស៊ីហៀង
-

មន្រ្តីប៉ូលីសចរាចរណ៍ ពួកគាត់បានធ្វើការបម្រើរាស្រ្ត អស់ពីចិត្តថ្លើម មិនខ្វល់ពីថ្ងៃ យប់ ភ្លៀងផ្គរ នោះទេ ដើម្បីរក្សាសន្តិសុខជូន ប្រជារាស្រ្ត កំពុងតែធ្វើដំណើរ ឆ្លងកាត់ ទៅវិញទៅមក និងដើម្បីកុំឲ្យមានបញ្ហាកកស្ទះ។ ប៉ូលីសចរាចរណ៍ បានបំពេញតួនាទី យ៉ាងសំខាន់ នៅក្នុងការជួយសម្រួលចរាចរណ៍ នៅលើដងផ្លូវ មិនខ្វល់ពីសុខសុវត្ថិភាពខ្លួនឯងនោះទេ។

ដោយឡែកបើយើងងាកមកមើលពីមន្រ្តីប៉ូលីសម្នាក់​ ដែលតែងតែបំពេញការងារ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋនោះ ពិតជាគួរឲ្យអនិច្ចាខ្លាំង ។ រូបភាពមួយសន្លឹកនេះ សបញ្ជាក់បា្រប់ដល់បងប្អូនទាំងអស់ឲ្យបានដឹងថា ពួកគាត់ក៏ចេះនឿយហត់ដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា New Traffic Police បានបង្ហោះសារថា "??‍♂️ នគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ??‍♂️

? រយលានអត្ថន័យ ពុកគេពុកយើង ព្រោះតែតួនាទីភារកិច្ចត្រូវបំពេញ ចឹងហើយភាពអស់កម្លាំងងងុយដេកក៏ដើរតាមគ្រប់ពេលវេលាដែរ ដូច្នេះហើយក៏តម្រូវគាត់សម្រុកខ្លួនតាមកាល:ទេស:ណាមួយមិនខាន ហើយត្រូវតម្រូវឱ្យខ្លួនគាត់បំពេញតម្រូវការក្នុងឥរិយាបថណាមួយដែលមនុស្សគ្រប់គ្នាមិនអាចអត់បាន ហើយបន្តបំពេញកិច្ចការងារតាមដងផ្លូវជាមួយបងប្អូនពលរដ្ឋដើម្បីដោះស្រាយពីបញ្ហាចរាចរណ៍ពេលកកស្ទះដោយប្រការមួយក្នុងរាជធានីភ្នំពេញ"។

ប្រភព៖​ New Traffic Police