ភ្នំពេញ៖ ជិតរយៈពេល២ឆ្នាំហើយ ដែលលោកប៉ា លោក ករុណា ពេជ្រ បានធ្លាក់ខ្លួនពិការ ដោយសារតែជំងឺដាច់សរសៃឈា មខួរក្បាល ដោយបានការមើលថែយ៉ាងល្អិតល្អន់ ពីកូនប្រុសល្អម្នាក់នេះ ដើម្បីឲ្យលោកប៉ាបានឆាប់ជាសះស្បើយដូចដើមវិញ ។
តារាចម្រៀង ករុណា ពេជ្រ បានខំប្រឹងទាំងថ្ងៃទាំងយប់ ដើម្បីមើលថែលោក ទោះបីជាមកពីធ្វើការហត់យ៉ាងណា ក៏លោកតែងតែផ្តល់ភាពកក់ក្តៅ ការមើលថែ និងការយកចិត្តទុក្ខដាក់ មិនឲ្យលោកប៉ាមានការពិបាកនោះទេ។ ជាមួយនឹងការចំណាយថ្លៃព្យាបាលវិញ លោកក៏ធ្លាប់បានបង្ហោះថា លក់ផ្ទះ លក់ដី ដើម្បីមើលជំងឺលោកប៉ាឲ្យឆាប់ជា។
ក្រោយពីលោកប៉ារបស់លោកធ្លាក់ខ្លួនមក ធ្វើឲ្យកូនប្រុសម្នាក់នេះ លួចស្រក់ទឹកភ្នែក ជាច្រើនដង ព្រោះតែមិនចង់ឃើញស្ថានភាពលោកប៉ាបែបនេះនោះទេ ។ ជាចុងក្រោយលោកករុណា ពេជ្រ បានចេញបទចម្រៀងមួយបទមានចំណងជើងថា "ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ" ដែលធ្វើឲ្យអ្នកស្តាប់ស្ទើរស្រក់ទឹកភ្នែក ព្រោះតែអត្តន័យចាក់ដោតខ្លាំងពេក។
នៅក្នុងបទចម្រៀងមួយបទដែលរៀបរាប់ពីក្តីឈឺចាប់ ពេលសំលឹងទៅលើគ្រែគេង ឃើញតែលោកប៉ាសម្រាន មិនមាត់មិនស្តី ស្តាប់ក៏មិនបាន នេះគឺជាក្តីឈឺចាប់របស់កូនប្រុសម្នាក់ ដែលមិនមានលទ្ធភាពជួយលោកមានគុណបាន។ រូបលោកតែងតែរកគ្រូពេទ្យល្អ ដើម្បីមកមើលជំងឺប៉ារបស់លោក ឲ្យជាសះស្បើយដូចដើមវិញ ឈានដល់បញ្ជូនលោកប៉ារបស់លោកទៅព្យាបាលនៅប្រទេសទៀតផង តែនៅតែមិនអាចព្យាបាលបានទាល់តែសោះ។
តាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា "ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ" លោកសង្ឃឹមថា នៅថ្ងៃណាមួយនិងមានអភូតហេតុកើតឡើង ហើយនិងធ្វើឲ្យលោកប៉ារបស់លោកជាសះស្បើយដូចដើមវិញ។ សូមទស្សនាវិដេអូទាំងអស់គ្នា៖