ស្រែកសាហាវណាស់ ! លោក គឹម ចាន់រតនា ច្រៀងបទ “ពលករកូរ៉េព្រាត់ម្តាយ” រៀបរាប់ពីជីវិតពិតចំពោះអ្នកម្តាយ ទាំងកំសត់ ទាំងសោកស្តាយ...(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ បច្ចុប្បន្ននេះ នៅកម្ពុជាកំពុងតែជ្រោមជ្រែង លើកស្ទួយ និងឲ្យតំលៃយ៉ាងខ្លាំង ទៅលើបទចម្រៀង​បង្កើតថ្មី ឬ Original Song ដែលនិពន្ធដោយស្នាដៃកូនខ្មែរ។ យ៉ាងណាមិញ លោក គឹម ចាន់រតនា អ្នកនិពន្ធបទចម្រៀង Original Song និង ជាម្ចាស់ក្រុមហ៊ុន LYK អចលនទ្រព្យ បានបញ្ចេញស្នាដៃបទចម្រៀងមួយបទ ក្រោមចំនងជើងថា “ពលករកូរ៉េព្រាត់ម្តាយ” ។

លោក  គឹម ចាន់រតនា ​បានប្រាប់សារព័ត៍មានខ្មែរញ៉ុវថា មូលហេតុដែលលោក និពន្ធបទនេះឡើង គឺជារឿងពិតរបស់លោក ដើម្បីរំលឹកដល់អ្នកម្តាយជាទីស្រលាញ់ ។ លោកបានបន្តថា កាលពីជាង១០ឆ្នាំមុន លោកមានជីវភាពលំបាក ទើបលោកសម្រេចចិត្តចាកចេញពី​ស្រុកកំណើត​ទៅធ្វើការងារនៅប្រទេសកូរ៉េ ទាំងអារម្មណ៍ក្តុកក្តុល ឃ្លាតឆ្ងាយពីអ្នកម្តាយកំសត់។ លុះដល់ពេលទៅដល់កូរ៉េ សន្សំប្រាក់បានខ្លះៗទុកជូនម្តាយ ស្រាប់តែលេចឮដំណឹងដ៏អកុសលថា អ្នកម្តាយរបស់បានលាចាកលោកនេះហើយ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៤ ពេលនោះហើយលោកមានអារម្មណ៍ថាសោកស្តាយយ៉ាងខ្លាំង ហេតុអ្វីម្តាយមិនចាំកូន! ហេតុអ្វីម្តាយទៅចោលកូន កូនមានអ្វីគ្រប់យ៉ាងអស់ហើយ! ឲ្យកូនសុំទោស! កូនមិនទាន់សងគុណម្តាយទេឈ! ពិតជាកំសត់ណាស់ លោកបានស្រែកយំ ទាំងមិនអស់អាល័យចំពោះអ្នកម្តាយ ដែលបានផ្តល់កំណើតឲ្យគាត់។

សូម​រំលឹកថា លោក គឹម ចាន់​រតនា មាន​ភរិយា និង​កូន​ពីរ​នាក់ ខណៈ​លោក​មាន ដំណើរ​ជីវិត ដ៏​ជូរចត់ កម្សត់កម្រ ជាមួយ​ភរិយា មុននឹង​មានបាន​ដូច​សព្វថ្ងៃនេះ​ឱ្យ ដឹងថា ពីមុន​លោក​ជា អ្នកចម្រៀង តាម​រោងការ​ជាមួយ​ភរិយា ជិះ​ម៉ូតូ​ចាស់​មួយគ្រឿង​។ លោក​តែងតែ​ជិះ​ម៉ូតូឌុប​ប្រពន្ធ ទៅ​ច្រៀង កម្មវិធី​ការ​គេ ឆ្លងខេត្ត​ឆ្ងាយៗ ពេលដែល​ច្រៀង​ចប់ ត្រូវ​ត្រឡប់មកផ្ទះ​វិញ​ទាំងយប់ ដែល​ពី​ឥឡូវ​ក្លាយ​អ្នក​មានមុខ​ជំនួញទាំង​រកស៊ី​ដីធ្លី និង សិល្បៈ មានទ្រព្យ​សម្បត្តិ និង​ជិះ​សុទ្ធ រថយន្ត​ទំនើប​។

ជាចុងក្រោយនេះ លោក គឹម ចាន់​រតនា បានបញ្ជាក់ថា លោកពិតជាអាណិតស្រលាញ់អ្នកម្តាយរបស់លោកខ្លាំងណាស់ បើសិនជាពេលវេលាអាចត្រលប់ លោកចង់ឲ្យអ្នកម្តាយរបស់លោកមករស់នៅជួបជុំក្រុមគ្រួសារម្តងទៀត។ សុភមង្គល​របស់​ម្តាយ​គឺ​ពេល​បាន​មើល​ឃើញ​កូន​សើចសប្បាយរីករាយ​ ឃើញ​កូន​រីក​លូត​លាស់​ឡើង​ដោយ​មានសុភមង្គល​ និង​មាន​អនាគត​ភ្លឺ​ស្វាង​។​

ទស្សនាវីដេអូខាងក្រោម៖