បរទេស មើលងាយខ្មែរ ដោយសារតែទង្វើឆ្គួតៗទាំងនេះហើយ ពូ passapp ចង់ធ្វើសុីទូរស័ព្ទ iPhone11គេ ចៃដន្យអីគាត់អត់ចេះបិទយកមកអោយគេជួយបិទចុងក្រោយស៊យធំ...
-

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Kot គាត់បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ពូ passapp ចង់ធ្វើសុីទូរស័ព្ទ iPhone11គេ ចៃដន្យអីគាត់អត់ចេះបិទយកមកអោយខ្ញុំជួយបិទហើយប្រាប់ថាទូរស័ព្ទកូនគាត់ហើយចៃដន្យអីទៀតខ្ញុំក៏ឃើញសារលើអេក្រង់ក៏screenshotទុករួចក៏ទាក់ទងទៅម្ចាស់ទូរស័ព្ទដែលជាជនជាតិកូរ៉េរៀបផែនការធ្វើសុីពូpassappវិញ?? 

ពេលម្ចាស់គេមកដល់ខ្ញុំក៏កុហកគាត់ថាគេមើលតាម GPS មកឃើញទោះពូឯងបិទទូរស័ព្ទម៉េចក៏គេរកឃើញដែរពូឯងតែអត់អោយគេវិញប្រយ័ត្នគេហៅប៉ូលិសមកចាប់ គាត់ភ័យគាត់ក៏ថាគាត់មិនដឹងទេទូរស័ព្ទកូនគាត់អ្នករើសបាន ?ពូអើយចាស់ហើយពិការទៀតមិនព្រមធ្វើអំពើល្អសុច្ចរិកខ្លះទេនៅចង់បានរបស់គេមិនខ្លាចបាបទេ??! គ្នានោះគ្រាន់បានទូរស័ព្ទវិញអរចង់ហោះ ខ្ញុំនេះអរជំនួសគេដែរទោះហត់ជិះទៅជិះមកតិចតែសប្បាយចិត្តដែលបានធ្វើរឿងល្អ♥️♥️ ៕