ភ្នំពេញ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីប៉ុន្មានថ្ងៃមុននេះប្អូនប្រុស ហុង ភារិន បានធ្វើចូលរួមប្រគួតការចងចាំលំដាប់ថ្នាក់ពិភពលោកដែលរៀបចំនៅក្នុងប្រទេសចិន នៅក្នុងការប្រគួតនោះ ប្អូនប្រុស ហុង ភារិន បានទទួលទ្ធផលដែលល្អមួយ ដែរមិនធ្លាប់មានកូនខ្មែរណាម្នាក់អាចធ្វើបាននៅក្នុងកម្មវិធីនេះពីមុនមកទេ ។

គួរបញ្ចាក់ផងដែរថាចំពោះលទ្ធផលដែលប្អូនប្រុស ភារិន បានទទួលពីការប្រឡងនោះគឺបានធ្វើឲ្យប្រជាជនខ្មែរមានក្តីរីករាយយ៉ាងខ្លាំងព្រោះ ប្អូនប្រុស បាននាំទាំងសម្ថតភាព និងទងជាតិរបស់ប្រទេសកម្ពុជាទៅកាន់វេទិកាលំដាប់ថ្នាក់ពិភពលោកនេះដើម្បីបង្ហាញថាប្រទេសកម្ពុជាក៏មានធនធានមនុស្សខ្លាំងពូកែមិនចាញ់ប្រទេសផ្សេងៗទេ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនះបើយោងទៅតាមគណនីហ្វេសប៊ុករបស់ ហុង ភារិន បានធ្វើការបង្ហោះសារមួយដោយសរសេររៀបរាប់ ដោយមានអត្ថន័យខ្លឹមសារថា៖ «រត់ម៉ារ៉ាតុងដេីម្បីប្រមូលថវិកាជួយមន្ទីពេទ្យ និងជនក្រីក្រ។និយាយពីថាកាំម៉ារ៉ាចាប់គ្រប់ទីកន្លែង៕Marathon for helping hospital.»៕






