ពិរោះខ្លាំងណាស់ ភ្លេងខ្មែរទាំងអស់ ! តែទោះដឹងថាបទបែបនេះពុំសូវមានអ្នកគាំទ្រ តែនៅខំប្រឹងធ្វើ ព្រោះតែចិត្តស្រលាញ់របស់អ្នកនាង ពេជ្រ សោភា (មានវិដេអូ)
-

ភ្នំពេញ ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា តារាចម្រៀងស្រីដែលកំពុងតែទទួលបានភាពល្បីល្បាញម្នាក់គឺអ្នកនាង ពេជ្រ សោភា តារាស្រីល្បីរូបនេះតែងតែនាំយកអ្វីដែលថ្មីៗមកជូនអ្នកគាំទ្ររបស់ខ្លួនជានិច្ច មិនថាចម្រៀងស្នហា អបរំ  គឺតែងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។

តែនៅកាលពីពេលថ្មីៗនេះផងដែរគឺអ្នកនាងបានចេញបទចម្រៀងថ្មីរបស់អ្នកនាងជាផ្លូវការមួយបទដែលមានចំណងជើងថា «ព្រះអគ្គីជាសាក្សី» ដែលជាបទចម្រៀងមានលក្ខណៈបុរាញអន្លុងអន្លោច ស្រទន់វាពិតជាភ្លែកអារម្មណ៍របស់អ្នកដែលចូលចិត្តស្តាប់បទចម្រៀងរបស់នាងខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះទេគឺនាងបានភ្ចាប់ជាមួយនិងផ្សារយ៉ាងខ្លីតែបង្កប់ន័យយ៉ាងជ្រាលជ្រៅមួយឃ្លារថា ៖ ខុសទាស់ត្រង់ណា សុំកុំប្រកាន់អី ហើយក៏ដឹងថាមានមនុស្សតិចណាស់ដែលចូលចិត្តបទបែបនេះ តែខ្ញុំនៅតែធ្វើព្រោះតែពាក្យស្រលាញ់។ ចង់ដឹងថាបទចម្រៀងនេះពិរោះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោម៖