ឯកឧត្តម ហ៊ុន ជា មានប្រសាសន៍ថា នៅចាំបានទេរឿងក្មេងលួចដូង កុំអាងមានលុយនឹងអំណាច សូមមើលរឿងនឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ ប៉ូលីស PM មានតើ...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Vithourak Sarun បានបង្ហោះសារវិដេអូ ដោយលោកចាប់បាន ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពចូលក្នុងបន្ទប់ទឹកស្រី ក្នុងគោលបំណងមិនល្អ ជាហេតុធ្វើឲ្យមហាជនមានការមិនពេញចិត្តជាខ្លាំង។ 

នៅក្នុងការឃាត់ខ្លួននោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកនោះ បានឲ្យដឹងថា" ម្ចាស់ហ្គារ៉ាស់សាំង PTT នៅចំណុចរង្វង់មូលគួរស្រូវ ចាប់បានជនសង្ស័យម្នាក់ ដែលបានចូលក្នុងបន្ទប់ទឹកស្រី ហើយបានធ្វើសកម្មភាពផ្សេងៗនៅក្នុងបន្ទប់ទឹកស្រី។ បន្ទាប់ពីចាប់បានលោក បានធ្វើការថតបង្ហោះជូនបងប្អូនឲ្យបានឃើញមុខជនសង្ស័យម្នាក់ ព្រមទាំងបានបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់"។

ភ្លាមនោះឯកឧត្តម ហ៊ុន ជា បានបង្ហោះសារថា "នៅចាំបានទេរឿងក្មេងលួចដូង ? កុំអាងមានលុយនឹងអំណាច់ សូមមើលរឿងណឹងឡើងវិញ បើវាជាចោក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែ ប៉ូលីស PM មានតើ"។

មានវិដេអូ៖


ប្រភព៖ HC ហ៊ុន ជា ដើម្បីខ្មែរ