អស្ចារ្យណាស់! លោកគ្រូ នួន អក ប្រាប់វិធីគ្រប់គ្រងភាពភ័យខ្លាច និងកាត់បន្ថយភាពភ័យខ្លាចរបស់យើងឲ្យនៅអប្បបរិមា ដោយឲ្យចាប់សត្វពស់....
សីហា
-

កាលពី​ថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ​២០១៩ លោក នួន អក ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គ្រូបង្វឹក​ផ្នែក​អចលនទ្រព្យ​ឆ្នើម និង​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ​មួយរូប​នោះ ហើយជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Blue Sky ស្ថាបនិកក្រុមហ៊ុនSuccess Academy និងម្ចាស់បុរីភូមិឋានបុរីទេសចរណ៍ ឋានសួគ៌ត្រាវកុដ្ឋនៅសៀមរាប បានបង្ហោះសារអំពីវគ្គបង្វាត់បង្រៀនចំពោះអ្នកដែលមានភាពភ័យខ្លាច ដោយឲ្យចាប់សត្វពស់មួយក្បាល។

យ៉ាងណាមិញ​ យោងតាមគណនីហ្វេសប៊ុកឈ្មោះ លោកគ្រូ នួន អក បាននិយាយថា“តើយើងត្រូវធ្វើដូចម្តេចចំពោះការភ័យខ្លាចទាំងអស់នេះ?ជាធម្មជាតិមិនមានមនុស្សណាដែលគ្មានភាពភ័យខ្លាចនោះទេគ្រាន់តែតិចឫច្រើន ដូច្នេះយើងត្រូវចេះគ្រប់គ្រងភាពភ័យខ្លាច និងកាត់បន្ថយភាពភ័យខ្លាចរបស់យើងឲ្យនៅអប្បបរិមា។ មុនដំបូង យើងត្រូវបើកចិត្តឲ្យទូលាយ ហើយគិតថាមនុស្សភាគច្រើនដែលនៅជុំវិញខ្លួនយើង សុទ្ធតែផ្តល់សេចក្តីស្រឡាញ់ និងចង់ឲ្យយើងល្អ។ 

នៅពេលធ្វើសេចក្តីសម្រេចចិត្ត យើងត្រូវពឹងផ្អែកលើអ្វីដែលជាភាពត្រឹមត្រូវ អ្វីដែលល្អប្រសើរបំផុតសំរាប់ខ្លួនយើង ហើយកុំខ្វល់ពីគំនិតអ្នកដ៏ទៃ ដូចមានពាក្យចាស់ថា “អ្នកមិនអាចតំរូវចិត្តមនុសគ្រប់គ្នាបានទេ ហើយអ្វីដែលអ្នកធ្វើក៏មិនតែងតែត្រឹមត្រូវក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាបានដែរ។” ដូច្នេះរាល់ពេលសម្រេចចិត្ត យើងត្រូវសួរខ្លួនឯងថា “ហេតុអ្វីទើបខ្ញុំធ្វើការសម្រេចចិត្តបែបនេះ? តើវារងឥទ្ធិពលពីការបារម្ភ ភ័យខ្លាចដែរឫទេ?”សូមព្យាយាមអូសទាញខ្លួនអ្នកឲ្យចេញពីក្តីបារម្ភ និងភាពភ័យខ្លាច។ អ្នកមិនមែនជាទាសករនៃសេចក្តីភ័យខ្លាចទាំងនោះទេ។ អ្នកនឹងមានសេរីភាពក្នុងការសម្រេចចិត្តនៅពេលគ្មានពួកវា”៕