ប្រិយមិត្តជាច្រើន បានប្រាកដជាបានស្គាល់លោក ឧកញ៉ា ចិត្តធម៏ទៀ វិចិត្រ ដែលទូទៅគឺលោក តែងតែជួយដល់ជនទីទាល់ក្រ នៅតាមតំបន់ឆ្ងាយ ជាពិសេស រាល់ពេលដែលរូបលោកធ្វើដំណើរតាមដងផ្លូវម្តង គឺលោកបានជួបលោកយាយ លោកតា ចាស់ជរា ដែលកំពុងតែលក់ដូរនៅតាមដងផ្លូវ គឺលោកមិនដែលរំលងម្តងណានោះទេ ដោយរូបលោក និងក្រុមការងារ តែងតែឆ្លៀតពេលចុះជួយទិញ ឬជូនលុយដល់ពួកគាត់ជានិច្ច។
ជាក់ស្តែងលោកទៀ វិចិត្រ គឺលោកតែងតែបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនិងអត្តន័យ ដ៏មានន័យសម្រាប់ចែកជូនឪពុកមែ៉បងប្អូនឲ្យបានជ្រាប ។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះជាវិដេអូឃ្លីប អមជាមួយនិងអត្តន័យដ៏មានសារៈសំខាន់ថា "មាន ឬ ក្រ ក៏ជាមនុស្សដូចគ្នា កុំវាយតម្លៃគេថា ថ្លៃថ្នូរ ឬ ថោកទាប ព្រោះថា ភាពថ្លៃថោករបស់មនុស្ស ស្ថិតលើ ចិត្តគំនិត មិនមែនទ្រព្យធននោះទេ...៚ ទៀ វិចិត្រ"។
ក្រោយពីលោកបានបង្ហោះសារហើយនោះ ក៏មានការគាំទ្រ ចំពោះសាររបស់លោកជាច្រើន ហើយអត្តន័យនៅក្នុងសារនោះ ពិតជាមានន័យខ្លាំងណាស់ ចំពោះមនុស្សគ្រប់រូប ព្រោះថា ទ្រព្យសម្បត្តិមិនអាចវាស់ពីចិត្តគំនិតរបស់មនុស្សណាម្នាក់បាននោះទេ ជាពិសេសគឺភាពថ្លៃថ្នូររបស់មនុស្សម្នាក់ៗ៕






មានវិដេអូ៖
ប្រភព៖ ទៀ វិចិត្រ