ទ្រង់ពិតជាគួរស្រលាញ់ណាស់...ព្រះនាងតូច នរោត្តម ជេនណា ជួបសំណេះសំណាល និងរាំ ច្រៀងពោលពេញទៅដោយសំលេងសើចសប្បាយក្អាកក្អាយ ជាមួយប្រជានុរាស្រ្តរបស់ទ្រង់ ...មានវិដេអូ
-

​កម្សាន្ត៖ បងប្អូនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយ ពីវត្តមានព្រះនាងតូច នរោត្តម ជេនណា ដែលព្រះនាងតូចគឺជាខ្សែររាជវង្សកម្ពុជាវ័យក្មេង ពោលពេញទៅដោយទេពកោសល្យ ដែលមនុស្សគ្រប់គ្នា គោរពស្រលាញ់ គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសគឺយុវវ័យ និងក្មេងតែម្តង។ 

ព្រះនាងតូច នរោត្តម ជេនណា បច្ចុប្បន្នទ្រង់កំពុងសាងនូវប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺទ្រង់អាចនិយាយបានជាច្រើនភាសា។ ដោយសារតែទេពកោសល្យ បូករួមទាំងចំណេះដឹង របស់ព្រះនាងតូចនេះ ទើបធ្វើឲ្យមហាជនកាន់តែស្រលាញ់ និងគាំទ្រទ្វេរដងថែមទៀត។

ដោយឡែកកាលពីថ្ងៃទី១៦ ថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា​ ទ្រង់បានបង្ហោះវិដេអូឃ្លីបមួយ ប្រកបដោយភាពរីករាយ ដោយសារតែវត្តមានរបស់ព្រះនាងតូច ។ វត្តមានព្រះនាងតូច នៅសាលាតិចណូ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ គ្រប់រូប ពិតជាមានសេចក្តីត្រេកអរជាខ្លាំង ក្រោមវត្តមានរបស់ព្រះនាងតូច ។ ទ្រង់ពិតជាមានភាពរស់រាយ មកកាន់ប្រជារាស្រ្តរបស់ព្រះនាង ដោយការគោរពស្រលាញ់ ប្រជានុរាស្រ្តរបស់ទ្រង់ជាខ្លាំង។

ដោយទិដ្ឋភាពដ៏សប្បាយរីករាយនោះផងដែរ ព្រះនាងតូច ដ៏គួរស្រលាញ់ ទ្រង់ក៏បានធ្វើការសំណេះសំណាល ជាមួយបងៗ នៅក្នុងសាលារៀន ហើយព្រះនាងតូចក៏បានរាំ ច្រៀង លេងយ៉ាងសប្បាយ ជាមួយប្រជានុរាស្ត្ររបស់ទ្រង់ទៀតផង។ ក្រោមទិដ្ឋភាពដ៏អស្ចារ្យមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជា ប្រជានុរាស្ត្រ ពិតជាមានក្តីត្រេកអរជាខ្លាំង៕

តោះបើចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖


ប្រភព៖ Jenna Norodom Official