ថៃប្រមូលជិតអស់ហើយ ! ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប​ ពិតជាអន់ចិត្តណាស់ ដែលមានវប្បធម៌តាំងពីបុរាណកាល ថែរក្សាការពារមិនបាន...
-

ហ្វេសប៊ុក ៖ ទូកមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជា តាមសិលាចារឹក នៃប្រាសាទអង្គរ។ តែពិធីបុណ្យអុំទូកនេះ មានការបកស្រាយខុសៗគ្នាជាច្រើន ហើយពីធីធ្វើ ក៏ ប្លែកគ្នាដែរ។

តាមសៀវភៅជយវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមានចែងថា នៅសម័យអង្គរនាគ្រិស្ត សករាជសតវត្សរ៍ទី១២ ក្នុងប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជយវរ្ម័នទី៧ ស្តេចចេញធ្វើសង្រ្គាមជើងទឹកបង្រ្កាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញ ពីខ្មាំសត្រូវ(គ.ស.១១៧៧-១១៨១) រឿងចម្បាំងគ្រានេះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និង បន្ទាយ ឆ្មារ។ 

ដោយឡែកនៅក្នុងពេលថ្មីៗនេះមានរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីយន្តហោះមួយគ្រឿងរបស់ថៃត្រូវបានគេបង្ហោះចែករំលែកជាច្រើននៅតាមបណ្តាញសង្គមនាៗតែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរូបភាពទូកចម្លាក់នៅលើយន្តហោះដែលវាមានរូបរាងដូចគ្នាទៅនិងទូកបុរាណរបស់ខ្មែរដែលបានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និង បន្ទាយ ឆ្មារ

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា អាចារ្យធំ នគររាជ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គោរពជម្រាបសួរដល់​ បុគ្គលិកស៊ីប្រាក់ខែផ្នែក​ វប្បធម៌ជាតិ​ តេីអស់លោក កំពុងធ្វើអ្វីទាន?ថៃប្រមូលជិតអស់ហើយ។????ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប​ ពិតជាអន់ចិត្តណាស់??ដែលមានវប្បធម៌តាំងពីបុរាណកាល ថែរក្សាការពារមិនបាន! ហើយមានមន្រ្តីយកតែប្រាក់ខែ។លុយបង់ពន្ធប្រាក់ខែរបស់ខ្ញុំ មានន័យអ្វីទៅ?វប្បធម៌រលត់ ជាតិរលាយ???? ៕