ល្បីថា មានគេចិញ្ចឹម មានលុយច្រើនៗចាយមិនខ្វះ ស្រាប់តែ លោក នូ ឧសភា ចេញមកធ្វើការបកស្រាយភ្លែតថា ...
-

ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន តាមរយៈបទចម្រៀងមួយបទ ដែលមានចំណងជើងថា "ព្រងើយ" ហើយក៏ជាតារាភាពយន្ត ជាច្រើន ដោយសារតែសមត្ថភាព និងជំនាញ ដែលលោកបានសាងមកជាយូរណាស់មកហើយ ស្រាប់តែលេចលឺពាក្យចចាមអារាមថា លោក មានអ្នកចិញ្ចឹមទៅវិញ។

ភ្លាមនោះ តារាចម្រៀង និងភាពយន្ត លោក នូ ឧសភា មិនប្រតិកម្មអ្វីទាំងអស់ តែបែរជាលោក​អស់សំណើចទៅវិញ ព្រោះរាល់ថ្ងៃនេះ លោកជាអ្នកប្រឹងធ្វើការ រាល់ថ្ងៃស្ទើរតែគ្មានពេលទំនេរ ទាំងថ្ងៃទាំងយប់ ញុាំតែបាយនៅក្នុងផ្សារ ទៅហាត់ប្រាណកន្លែងធម្មតា មិនដែលថា Post ហូបអីនៅហាង Brandណាទេ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា នូ ឧសភា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "រាល់ថ្ងៃចេញដំណើរទៅណាក៏ជិះម៉ូតូ!។ហាត់ប្រាណក៏កន្លែងធម្មតាអត់Brand(3000៛) ។ មិនដែលថាPostហូបអីនៅហាBrandណាទេ!បាយផ្សារ Lover ។ តែនៅតែមានអ្នកថាឯងមានគេចិញ្ចឹមផ្គត់ផ្គង់? លឺហើយចង់តែសើច? ផ្តាំផងចង់ប្រាប់ថាជាតិនេះគ្មានអ្នកណាម្នាក់មានសម្ថភាពចិញ្ចឹមខ្ញុំទេ"។

ប្រភព៖ នូ ឧសភា