ខេត្តសៀមរាប ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេសរបស់(គបផក) ដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាប ចុះបង្ក្រាបទីតាំងផលិតចែកចាយប៊ីចេង និង វេចខ្ចប់សញ្ញរូបវែក មួយកន្លែង រកឃើញប៊ីចេងក្លាយក្លាយជាច្រើនតោនឯណោះ។

ម្ចាស់ទីតាំងនេះ មានឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ ប៊ីចេងសញ្ញារូបវែក ក្លែងក្លាយសរុបជាង១៨តោន ដែលបានបំផ្លាញសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ត្រូវបានលោកព្រះរាជ្ញារងខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ នាំម្ចាស់ទីតាំងទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត៕


