ហ្វេសប៊ុក ៖ រូបភាពយន្តហោះជាច្រើនសន្លឹកត្រូវបានគេធ្វើការចែកចាយនិងមានការចាប់អារម្មណ៍ខ្លាំងដោយសារតែនៅសំបកក្រៅរបស់យន្តហោះនោះមានរូបចម្លាក់ទូកងបុរាណមួយដែលមើលទៅពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណោះទេថៃកំពុងប្រាប់ទៅពិភពលោកថា ទាំងអស់នេះគឺជាវប្បធម៍របស់គេផងដែរ ។

បន្ទាប់ពីបានឃើញការបង្ហោះខាងលើរួចស្រាប់តែមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sok Sereyvathana បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ជំរាបសួរបាទ ?? ថ្ងៃនេះខ្ញុំបានឃើញបងប្អូនមួយចំនួនបានស៊ែរពត៌មានអំពីយន្តហោះថៃ ដែលមាន design រូបទូករបស់ក្រុមហ៊ុន Thai Airway ! ដូចនេះខ្ញុំបាទ សូមបង្ហាញរូបថតជាច្រើនដែលថតដោយដៃខ្ញុំបាទផ្ទាល់ កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ស្តីពីការដាក់តាំងបង្ហាញនូវក្បូនទូកបុរាណ និងកន្ទោងរបស់ថៃ នៅក្នុងផ្សារទំនើបទេសចរណ៍ដ៍ធំ ICONSIAM !

ក្នុងនាមខ្ញុំបាទជាកូនខ្មែរមួយរូប គឺមានទឹកចិត្តមិនខុសពីកូនខ្មែរទូទៅទេ ការឈឺចាប់ពិតជាមាន តែមិនច្រណែនហ្នឹងគេទេ ដូចនេះគឺមានតែការស្នើរសុំដល់ក្រសួងដែលពាក់ព័ន្ធនឹង វប្បធម៌ អរិយធម៌ បង្កើននូវការផ្សព្វផ្សាយនូវវប្បធម៌ដើម អរិយធម៌ដើមរបស់ខ្មែរយើង ទៅកាន់ពិភពលោកអោយបានកាន់តែទូលំទូលាយជាងនេះបន្ថែមទៀត ព្រោះយើងជាម្ចាស់ដើម ?????? ខ្ញុំបាទអត់ហ៊ាននិយាយអីច្រើនទៀតទេ បើនិយាយពីអារម្មណ៍ សរសេរដល់យប់ក៍មិនអស់ផង គ្រាន់តែស្នើរសុំប៉ុណ្ណឹង ??????បញ្ជាក់ : ការស្នើរសុំនេះគឺសុំអោយបង្កើនការផ្សព្វផ្សាយ មិនមែនមានន័យថារិះគន់ឡើយ សូមអរគុណ ៕



















