ត្រឹម១ដុល្លារ ក៏អាចជួយគាត់បានដែរ...ក្មួយអើយពូឈឺដៃនឹងណាស់ ពូដួលម៉ូតយូរហើយតែគ្មានលុយមើលគ្រួសារពូក្រណាស់ ពូល្មមតែបានធ្វើការជាសន្តិសុខនេះពូលើកដៃសំពះគេផងសុំគេផង ពូវេទនាណាស់ក្មួយអើយ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា យូ គិ បានបង្ហោះសារពីជីវិតរបស់លោកពូម្នាក់ ដែលគាត់មានបាក់ដៃ មិនអាចធ្វើការបាននោះទេ។ ដោយម្ចាស់គណនីហ្វេសប៊ុកមួយខាងលើ បានរៀបរាប់ថា "អាណិតគាត់ណាស់ពិតជាចង់ជួយ តែសមត្ថភាពខ្ញុំនៅមានកំរិត កំពុងអង្គុយសុខៗគាត់ដើរមកប្រាប់ថា " ក្មួយអើយពូធ្វើការមិនកើតទេដៃពូបាក់ខាងឆ្វេងនេះ " និយាយហើយគាត់ក៏លើកដៃដែលបាក់ឲ្យខ្ញុំមើល ស្ដាប់ហើយខ្ញុំក្ដុកក្ដួលភ្លាមព្រោះដៃខ្ញុំក៏បាក់ដូចគាត់ដែលតែគ្រួសារខ្ញុំមានសមត្ថភាពក្នុងការជួយព្យាបាលខ្ញុំវះកាត់ដាក់ដែកតឆ្អឹងដែលបានបាក់ ខ្ញុំមើលឃើញដៃដែលបាក់របស់គាត់ឆ្អឹងដែលឃ្លាតគ្នាក៏មានអារម្មណ៍ដឹងដល់ភាពឈឺចាប់យ៉ាងខ្លាំងព្រោះខ្ញុំក៏ធ្លាប់បានបាក់ដៃដូចគ្នា ។

គាត់បានរៀបរាប់ប្រាប់ខ្ញុំយ៉ាងក្រៀមក្រំថា " ក្មួយអើយពូឈឺដៃនឹងណាស់ ពូដួលម៉ូតយូរហើយតែគ្មានលុយមើលគ្រួសារពូក្រណាស់ ពូល្មមតែបានធ្វើការជាសន្តិសុខនេះពូលើកដៃសំពះគេផងសុំគេផង ពូវេទនាណាស់ក្មួយអើយ " និយាយរួចគាត់ក៏ដើរចេញទៅ ខ្ញុំក៏ឃាត់គាត់ឲ្យឈប់ដើម្បីសួរឈ្មោះនឹងលេខទូរស័ព្ទគាត់ គាត់ស្ទាក់ស្ទើមិនចង់ឲ្យប្រហែលជាគាត់គិតថាខ្ញុំនឹងCall ប្រាប់មេគាត់រឿងគាត់ធ្វើការនៅទីនេះមិនបាន តែខ្ញុំក៏ប្រាប់គាត់ថាពូឲ្យមកស្រួលខ្ញុំផុសក្នុង Facebook ប្រាប់គេក្រែងមានអ្នកចិត្តល្អជួយពូ ស្ដាប់លឺភ្លាមគាត់ក៏ប្រែទឹកមុខសប្បាយចិត្ត ប្រញាប់លើកដៃសំពះអរគុណខ្ញុំ ខ្ញុំក៏និយាយថា"ទោះខ្ញុំផុសហើយគ្មានអ្នកជួយពូ តែខ្ញុំនឹងព្យាយាមជួយពូឲ្យបាននៅថ្ងៃណាមួយ "

ខ្ញុំមិនសង្ឃឹមថាអ្នកដែលបានឃើញហើយអាចមានទឹកចិត្តជួយគាត់រឺក៏អត់នោះទេ ត្រឹម1$ ក៏អាចជួយគាត់បានដែរ....។

ប្រភព៖ យូ គិ