កាលពីថ្ងៃម្សិលមិញ មានករណី ម្តាយខឹងកូនស្រី អាយុ៣ឆ្នាំ ម្នាក់ចាក់អង្ករចោល ណាមួយកំពុងតែចាញ់ល្បែងផងនោះ ស្រាប់តែស្ទុះទៅធ្វើបាបកូនគ្មានអាណិតដល់កូនអីបន្តិចសោះ ដែលហេតុការណ៍នេះបានកើតឡើងនៅខេត្តសៀមរាប។

ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vibol Chorm បានបង្ហោះសារវិដេអូ អមជាមួយនឹងសារថា "ម្តាយលេងចាញ់បៀរអស់លុយ ខឹងកូនចាក់អង្ករចោល ចាប់កូនវា យជាំពេញខ្លួនហើយ???ហើយម្តាយក្មេងនោះបានយកដែកមកវា យក្មេងនោះចំក្បាលធ្វើអោយពូក????ក្មេងស្រីនេះមានអាយុទើបតែ3ឆ្នាំតែម្តាយក្មេងស្រីតែងតែវាយធ្វើបាបក្មេងស្រីរូបនេះនៅពេលដែលគាត់ចាញ់បៀរម្តងៗ???ខ្ងុំសុំអោយបងប្អូនជួយShareយកបុណ្យម្នាក់មួយចោះណា???ខ្ងុំសូមអោយអង្កាប្រឆាំងអំពើហឹង្សាលើកុមារសូមជួយចុះមកប្រមានម្តាយក្មេងស្រីនេះផងចុះ?????????មានvideo ???ក្មេងស្រីរូបនេះនៅខេត្តសៀមរាប????"។

យ៉ាងណាមិញ ក៏មានប្រជាពលរដ្ឋជាច្រើន ស្នើរសូមឲ្យមន្ត្រី អាជ្ញាធរ មេត្តាចុះទៅជួយដល់ឃាត់ខ្លួន និងសាកសួរនាំស្រ្តីដែលត្រូវជាម្តាយក្មេងស្រីរូបនោះ ដើម្បីយកមកធ្វើការអប់រំផង៕





មានវិដេអូ៖
ប្រភព៖ Vibol Chorm