កណ្តាល៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញ បានបើកប្រតិបត្តិការចុះបង្ក្រាបកន្លែងលួចកែច្នៃរថយន្តបែនខុសច្បាប់មួយកន្លែង ដោយដកហូតរថយន្តកែច្នៃចំនួន១៩គ្រឿង នៅទីតាំង២ផ្សេងគ្នា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ង៉ាន់ សាវន ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកបន្ថែមថា រថយន្តធុនធំខុសច្បាប់ចំនួន ២ទីតាំង ដែលកងកម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញ ដកហូតរថយន្តកែច្នៃ ១៩គ្រឿង រួមមាន៖ ទីតាំងទី១ នៅភូមិកំពង់ទួល ឃុំអណ្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមាន៧គ្រឿង និងទីតាំងទី២ នៅភូមិស្រុកធំ ឃុំជើងកើប កណ្តាលស្ទឺង ១២គ្រឿង រថយន្តដែលបានយកមកកែច្នៃមានចំនួន១៩គ្រឿង ក្នុងនោះរថយន្តម៉ាក NISSAN DESEL, ម៉ាក CAN TTER និងម៉ាក ISUZU។ បច្ចុប្បន្ន រថយន្តកែច្នៃខុសច្បាប់ទំាំងនេះ ត្រូវបានក្រុមការងារដកហូតទុក ដើម្បីចាត់ការបន្តទៀត៕












