MC ដ៏ល្បីឈ្មោះ លោក សុខ រ៉ាសី បានបាត់កាបូប បើបងប្អូនរើសបានជួយទំនាក់ទំនងដល់ទៅគាត់ផង លោកនឹងមានសាគុណជូន...
-

ពិធីករដ៏ល្បីឈ្មោះ និងពូកែវោហាសព្ទ លោក សុខ រ៉ាសី ដែលជាពិធីករដ៏ល្បីឈ្មោះ​ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ មហាជន ក៏ដូចជាអ្នកគាំទ្រ ។ នាពេលបច្ចុប្បន្ននេះ លោកពិតជាមានការមមាញឹកយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈក៏ដូចជា អាជីវកម្មរបស់លោក ។

កាលពីថ្ងៃទី១៧ ខែធ្នូ នេះ លោកបានបង្ហោះសារ ភ្ជាប់ជាមួយនិងរូបភាពកាបូបលុយ ដោយលោក បានបាត់កាបូប នៅក្នុងនោះ មានឯកសារសំខាន់ៗជាច្រើន ដូចជា អត្តសញ្ញាប័ណ្ណ កាតគ្រី និងឯកសារផ្សេងទៀត ដែលមាននៅក្នុងកាបូបរបស់លោក។ ជាក់ស្តែងលោកបានបង្ហោះសារថា "បាត់កាបូប បាត់ហើយ បងប្អូន អ្នករើសបាន ជួយយកមកវិញផង ចាំខ្ញុំជូនសាគន្ធ ក្នុងនោះមាន ឯកសារ សំខាន់ណាស់! មានអត្តសញ្ញាណប័ណ្ណ មានប័ណ្ណបើកបរ មានកាតគ្រីឡាន3គ្រឿង (ពិបាកធ្វើថ្មី និង បាន ទុតិយតា) សូមទាក់ទងខ្ញុំបាទ 010 9999 92 ??"។

ជាមួយគ្នានោះផងដែរ លោកបានបញ្ជាក់ថា មកទល់នឹងពេលនេះ គឺរូបលោក នៅមិនទាន់រកកាបូបឃើញនៅឡើយទេ ប្រសិនបើបងប្អូន រើសកាបូបរបស់លោកបាន សូមជួយទំនាក់ទំនងទៅកាន់រូបលោក ព្រោះថានៅក្នុងកាបូបនោះ មានឯកសារជាច្រើន ៕

ប្រភព៖ Mc Rasy Sok