ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងដ៏ល្បីឈ្មោះ នាយចឹម ត្រូវបានបុរសម្នាក់វា យក្បាល បណ្តាលឲ្យរងរបួសជាច្រើនថ្នេរ ហើយក៏បានជនដៃដល់ក៏ត្រូវចាប់បានផងដែរ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង ប្រធានសមាគមសិល្បៈ បានបង្ហោះសារនៅមុននេះបន្តិចថា "មុននេះបន្តិចខ្ញុំបានទូរស័ព្ទទៅនាយចឹម ឥឡូវនេះពាក្យបណ្ដឹងបានមកដល់ខេត្តប៉ៃលិនហើយ គាត់កំពុងតែចូលទៅបំភ្លឺ។

សូមអរគុណបងប្អូនសិល្បករសិល្បការិនីទាំងអស់ ដែលបានសំណូមពរឲ្យខ្ញុំបាទជួយរកយុត្តិធម៌ជូនគាត់ បន្ទាប់ពីបានឃើញវីដេអូដ៏ព្រៃផ្សៃរ។ សុំបញ្ជាក់ថា: កន្លងមកខ្ញុំជួយជនរងគ្រោះ មុននឹងជនរងគ្រោះបានមកពឹងពាក់សមាគម។ សំណាងហើយដែលជនបង្កមិនមានកាំភ្លើងនៅក្នុងដៃ បើមិនដូច្នេះទេ មិនដឹងវាសនានាយចឹមនឹងទៅជាយ៉ាងណាទេ។ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ត្រៀមមេធាវីជូននាយចឹមរួចរាល់ហើយ។

កុំបារម្ភអំពីអន្តរាគមន៍អ្នកមានអំណាច ខ្ញុំជឿជាក់លើច្បាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា"។

គួរបញ្ជាក់ផងដែរថា "កាលពីវេលាម៉ោង ០៤និង២០រសៀល ត្រូវនឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ នាយ ចឺម តារាចម្រៀងដ៏ល្បីក្នុងផលិតកម្មសាន់ដេ ត្រូវបានជនដៃដល់ម្នាក់ បានប្រេីប្រាស់អំពី ហិ ង្សាវា យតប់មកលេីខ្លួន ដែលបានប ង្កឲ្យរងរបួ ស ចំក្បា លយ៉ាង ធ្ងន់ ធ្ងរ ចំនួន ៥ថ្នេ រ។



ប្រភព៖ ហេង ឡុង