ប៉ៃលិន ៖ កាលពីវេលាម៉ោង ០៤និង២០រសៀល ត្រូវនឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ មានព័ត៌មានផ្ទុះកក្រើកថា នាយ ចឺម តារាចម្រៀងដ៏ល្បីក្នុងផលិតកម្មសាន់ដេ ត្រូវបានជន ដៃ ដល់ម្នាក់ បានប្រេីប្រាស់អំ ពើហិ ង្សាវា យតប់មកលេីខ្លួន ដែលបានប ង្កឲ្យរង របួ ស ចំក្បា លយ៉ាងធ្ងន់ ធ្ងរ ចំនួន ៥ថ្នេ រ។

ជនស ង្ស័យ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រមក វាយ ជនរង គ្រោះបណ្តាលអោយមានរង របួស ត្រង់កំភួនដៃ ទាំងសងខាង និង បែក ក្បាល ចំនួន៥ថ្នេ ធ្ងន់ធ្ងរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង(ខូចទាំងស្រុង)។មូលហេតុជនសង្ស័យប្រច័ណ្ឌ ព្រោះជន រង គ្រោះ បានឆាតទៅរកសង្សារបស់ខ្លួន។
គួរបញ្ចាក់ផងដែរថានៅមុននេះបន្តិចលោក ពេជ្រ ស្រស់ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ រឿងនាយ ចឺម ត្រូវអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត ហើយអ្នកមានមុខងារធំគួរកុំលូកដៃជួយជនបង្កអី បើមិនចង់ខ្មាស់អ្នកលេងហ្វេសបុកនៅពេលអស់តំណែងដោយសារតែការអន្តរាគមន៍ ពីព្រោះថាបើមើលតាមVideoឃ្លីបគឺជាការ វា យ ប្លន់តែម្តងដូច្នេះត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បី ពង្រឹងនីតិរដ្ឋនិងលុបបំបាត់ការប្រើអំ ពើ ហិង្សា អនាធិបតេយ្យក្នុងសង្គមខ្មែរយើង។ពេជ្រ ស្រស់ ១៩ / ១២ / ២០១៩



