ខេត្តព្រះសីហនុៈ ជាមោទនៈភាពសម្រាប់ផ្នែកឯកជនដែលបានចូលរួមលើកស្ទួយវិសយ័ទេសចរណ៍ជាតិ ក្នុងនោះ ចំណោមប្រតិបត្តិករទេសចរណ៍ឯកជនក្នុងខេត្តព្រះសីហនុចំនួន៥ទីតាំង ដែលទទួលបានជយ័លាភីពីគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ឆ្នាំ២០១៩ លោកឧកញ៉ាទៀ វិចិត្រ ក៍បានទទួលពានរង្វាន់(សេះសមុទ្រ៣)ដោយផ្ទាល់ពីឯកឧត្តមបណ្ឌិតថោង ខុនរដ្ឋមន្ត្រី ក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃ១៩ធ្នូ២០១៩នេះនៅឯខេត្តកំពត បន្ទាប់ពីឆ្នេរកោះឋានសួគ៌កោះរ៉ុងដែល ចូលរួមថែរក្សាដោយក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីតប៊ូត កម្ពុជា (G.T.V.C, SPEED BOAT, CAMBODIA) បានជាប់ជ័យលាភីជាឆ្នេរស្រស់ស្អាតដាច់គេនៅខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិតថោង ខុនមានប្រសាសន៍លើកសរសើរនិងលើកទឹកចិត្តបន្ថែមទៀតទៅដល់លោកឧកញ៉ាទៀ វិចិត្រក៍ដូចជាប្រតិបត្តិករទេសចរណ៍ដ៍ទៃទៀត ដែលបានខិតខំរៀបចំ មណ្ឌលទេសចរណ៍អោយល្អស្អាត និងរៀបចំបំរើសេវាល្អដល់អ្នកទេសចរណ៍កន្លងមក ហើយថាជ័យលាភី នៃចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតដែលរៀបចំ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា ជាបន្តបន្ទាប់មកនេះ ប្រយោជន៍អោយមានការប្រកួតប្រជែងផ្នែកអាជីវកម្មទេសចរណ៍ផង និងជាការបំផុសចលនាអោយរួមគ្នាអភិវឌ្ឍន៍តាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍ផង។

សូមបញ្ជាក់ថា ផ្នែកឯកជនវិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុដែលទទួលបានជយ័លាភីក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតឆ្នាំ២០១៩នេះរួមមាន ៖
ទី១.ឆ្នេរឋានសួគ៍កោះរ៉ុង ទទួលបានពានរង្វាន់សេះសមុទ្រ៣។
ទី២.ឆ្នេរសុខសាន្ត កោះរ៉ុងទទួលបានពានរង្វាន់សេះសមុទ្រ៣។
ទី៣.ឆ្នេរឡុុងសិតកោះរ៉ុងទទួលបានពានរង្វាន់សេះសមុទ្រ២។
ទី៤.ឆ្នេរអូរឈើទាលក្រុងព្រះសីហនុទទួលបានពានរង្វាន់សេះសមុទ្រ២។
ទី៥.ឆ្នេរម្លប់ជ្រៃក្រុងព្រះសីហនុ ទទួលបានពានរង្វាន់សេះសមុទ្រ១៕







ប្រភពៈ Huy Bunleng