មហាជនជាច្រើនបាននឹងកំពុងតែមានការតាមដានជាខ្លាំង ទាក់ទងនឹងព័ត៌មានដែលនាយ ចឺម តារាចម្រៀងដ៏ល្បីក្នុងផលិតកម្មសាន់ដេ ត្រូវបានជនដៃ ដល់ម្នាក់ បានប្រេីប្រាស់អំ ពើហិ ង្សាវា យតប់ មកលេីខ្លួន ដែលបានប ង្កឲ្យរង រ បួ ស ចំ ក្បា លយ៉ាង ធ្ងន់ ធ្ងរ ចំនួន ៥ថ្នេ រ កាលពីវេលាម៉ោង ០៤និង២០រសៀល ត្រូវនឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ។

ហើយនៅមុននេះបន្តិច លោក គួច ខេវិន បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សម្រាប់រូបបង? ចឺម គឺជាតារាដែលមាន ប្រជាប្រិយភាព សាមញ្ញ ក្រម៉ិចក្រម៉ើម រួសរាយរាក់ទាក់ និងមានភាពកំប្លុកកំប្លែងក្មុងកិច្ច ប្រាស្រ័យទាក់ទងចំពោះមនុស្សទូទៅ មិន ថានៅលើឆាកសម្តែង ឬនៅក្នុងសង្គម។

បងសូមចូលរួមសោកស្តាយចំពោះហេតុ ការណ៍ឈានដល់អំ ពើ ហឹ ង្សា បានកើត ឡើងចំពោះរូបប្អូន?ដែលទោះជាយ៉ាង ណាក៏ដោយ មនុស្សដែលរស់នៅក្នុងសង្គមមានច្បាប់ទម្លាប់ មិនគួរប្រើ វិធីដ៏ស្មោគគ្រោកហឹង្សា បែបនេះមកដោះស្រាយបញ្ហាឡើយ!!!
សូមឲ្យឆ្នាំថ្មី ជួយជំរៈនូវ ឧបទ្រព ទាំងឡាយកុំឲ្យកើតមានចំពោះប្អូនចឺមតទៅទៀត???

សូមពុកម៉ែបងប្អូន ប្រិយមិត្តទស្សនិកជនសូមមេត្កាកុំយល់ច្រឡំ ចំពោះប្រការអកុសលនានា និងសូមបន្តការគាំទ្រចំពោះ តារាប្រជាប្រិយរូបនេះ(ប្អូនចឺម)ឲ្យស្ថិតក្នុងបេះដូង របស់លោកអ្នកតទៅទៀត❤️សូមអរគុណ! ៕



